ព័ត៌មានទាន់ហេតុការណ៍៖

ខុទ្ទកាល័យកងយោធពលខេមេរភូមិន្ទ ច្រានចោល និងបដិសេធ ករណី​ជនខិលខូចយកឈ្មោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅប្រើរំលោភយកដីពលរដ្ឋនៅព្រះសីហនុ​ និងស្នើអាជ្ញាធរចាត់វិធានការច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានជនខិលខូចបានយកឈ្មោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅប្រើប្រាស់ក្នុងគោលបំណងរំលោភយកដីរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ​ កាលពីពេលថ្មីៗនេះ​។

ជាការឆ្លេីយតបទៅវិញភ្លាម​ ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមេរភូមិន្ទ នៅថ្ងៃសុក្រទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានចេញមកច្រានចោល និងបដិសេធថា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មិនមានជាប់ពាក់ព័ន្ធបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុនោះឡើយ។

ជាមួយគ្នានេះ​ ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន​ នៃកងយោធពលខេមរភូមិន្ទ បានទុកសកម្មភាពជនខិលខូចនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល។​ ដូច្នេះ​ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ចំពោះជនខិលខូចទាំងនោះ៕

ខាងក្រោមនេះ​ មានលិខិត​របស់ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមេរភូមិន្ទ៖

ដោយ​៖សហការី​


ចែករំលែក៖