បាញ់ប្រហារនៅក្នុងហាងលក់ទំនិញមួយស្ថិតនៅតំបន់ Royal Palm Beach បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានស្រ្តីម្នាក់ កុមារម្នាក់ និងជនដៃដល់ដែលបាញ់ប្រហារ។
ប៉ូលិសនៅទីក្រុងកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា ករណីបាញ់ប្រហារកើតឡើងនៅហាងលក់ទំនិញ Publix ក្នុងតំបន់ Royal Palm Beach រដ្ឋកាលីហ្វ័រនីញ៉ា ។ ជនបាញ់ប្រហារគឺជាបុរស ហើយក្រោយការបាញ់ប្រហារក៏បានធ្វើអត្តឃាត។
ស្នងការប៉ូលិសស្រុក Palm Beach បានឱ្យដឹងថា មានមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានបុរសម្នាក់ជាជនដៃដល់ ស្ត្រីម្នាក់ និងកុមារអាយុ២ឆ្នាំម្នាក់ ។ អ្នកនាំពាក្យកម្លាំងប៉ូលិសតំបន់ Palm Beach បានឱ្យដឹងថា ការបាញ់ប្រហារនៅយប់ថ្ងៃទី ១០ខែមិថុនា ហើយជនដៃដល់និងជនរងគ្រោះមិនមានទំនាក់ទំនងគ្នាណាមួយនោះឡើយ។
តាមការលើកឡើងរបស់មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង១១និង៣៩នាទី (ពេលវេលាក្នុងតំបន់)។ នៅពេលប៉ូលិសទៅដល់កន្លែងកើតហេតុ ក៏បានឃើញមនុស្ស៣នាក់ស្លាប់ ដោយត្រូវគ្រាប់កាំភ្លើង ។
ការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់នៅតំបន់ភាគខាងត្បូងអាមេរិក នាពេលកន្លងមកថ្មីៗ ។ កាលថ្ងៃទី៦ខែមិថុនា ក៏មានការបាញ់ប្រហារបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និង៥នាក់រងរបួស ក្នុងពិធីជប់លៀងបញ្ចប់មហាវិទ្យាល័យ៕
ដោយ៖ធីរីណា(រូបភាព៖ datviet)