ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តម៉ូទ័រស្វានឆក់ស្លាប់លោកតាម្នាក់អាយុ៧៣ឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោកតាចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីលោកតារងគ្រោះរូបនេះឆក់និងម៉ូទ័រស្វាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១ នៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

  សមត្ថកិច្ចបានឱ្យដឹងថា លោកតារងគ្រោះមានឈ្មោះ ទេព ហេង ភេទប្រុសអាយុ៧៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ 

  ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រស្វានមកប្រើ ពេលដែលកំពុងប្រើក៏ឆ្លងចរន្តនៅក្នុងម៉ូទ័រនេះឆក់ជនរងគ្រោះបណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗតែម្តង ។ 

  ក្រោយពេលកើតហេតុ ក៏បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ច ក្រោយពីពិនិត្យសាកសពសមត្ថកិច្ចបាន បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់និងម៉ូទ័រស្វាននេះពិតប្រាកដមែន  និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖