ខេត្តព្រះវិហារ៖ យោងតាមប្រភពពី រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា, នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័ករវៀង បានយកសំណាកលើស្រ្តី ០១នាក់ និងកុមារា ០១នាក់ដែលចូលមណ្ឌលចត្តាឡីស័កស្រុករវៀងកាលពីថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២១ ជាលទ្ធផលរកឃើញជំងឺកូវីដ-១៩ មានដូចខាងក្រោម៖
១/ឈ្មោះ ស្វាយ កនិការ ភេទស្រី អាយុ១៩ ឆ្នាំធ្វើដំណើរតាមឡានតាក់ស៊ីមកពីភ្នំពេញនិងបានដាក់ចូលមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២១
២/កុមារាឈ្មោះ ពេញ រតនា ភេទប្រុស អាយុ០៥ឆ្នាំ ត្រូវជាប្អូនរបស់ឈ្មោះ ពេញ សុខរ័ត្នដែលរកឃើញជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១។
សូមបញ្ជាក់ថា, បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៥៥នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៨១០នាក់ និងករណីស្លាប់ ១១នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៦៥៥នាក់ទៀត ជាសះស្បើយ ៨១០នាក់ និងស្លាប់ ១១នាក់៖
– ករណីឆ្លងសហគមន៍ ៦០៦នាក់
– អ្នកដំណើរពីបរទេស ៤៩នាក់គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 37,321 នាក់
– អ្នកជាសះស្បើយ= 30,617 នាក់
– អ្នកស្លាប់= 311 នាក់ ៕
ដោយ៖ សិលា