នៅថ្ងៃទី២០ ខែកក្កដាខាងមុខ មហាសេដ្ឋី អាម៉ាហ្សូន លោក Jeff Bezos នឹងចាប់ផ្តើមធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាសដែលជាដំណើរកម្សាន្តប្រកបដោយគ្រោះថ្នាក់បំផុតសម្រាបជីវិតលោកនិងក្រុមហ៊ុនអាម៉ាហ្សូនទាំងមូល។
លោក Jeff Bezos ដែលជាមហាសេដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ។ ទ្រព្យសម្បត្តិរបស់លោកអាចទិញបានរថយន្តម៉ាក Bugatti Chiron ដល់ទៅ៦៥ពាន់គ្រឿង(តម្លៃមួយគ្រឿងជិត៣លានដុល្លារ) ឬក៏ទិញកោះមួយទាំងមូលសម្រាប់គ្រួសារនិងមិត្តភក្តិរស់នៅយ៉ាងសុខសាន្ត។ ប៉ុន្តែលោកបានសម្រេចលះបង់ទាំងអស់ដើម្បីទៅកាន់ទីអវកាស ដែលជាការផ្សងគ្រោះថ្នាក់យ៉ាងធំធេងទាំងជីវិតលោក និងក្រុមហ៊ុនអាម៉ាហ្សូន។
ការធ្វើដំណើរទៅកាន់ទីអវកាសគឺជាសកម្មភាពគ្រោះថ្នាក់បំផុត បើទោះបី Blue Origin ក្រុមហ៊ុនទទួលបន្ទុកការហោះហើររបស់មហាសេដ្ឋីបានរៀបចំនិងត្រៀមលក្ខណៈយ៉ាងល្អបំផុត ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកក្តី។
លោក Jeff Bezos នឹងជិះយានអវកាសឡើងទៅកាន់គន្លងវិថីផែនដីទាប មានន័យថា ជើងហោះហើរនោះមិនបញ្ចប់នៅលើគន្លងផែនដីទាំងមូលនោះឡើយ។ ជើងហោះហើរត្រូវបានធ្វើឡើងដោយយានអវកាស
New Sephard ផលិតដោយក្រុមហ៊ុន Blue Origin ។
យានអវកាស New Shephard នឹងហោះហើរក្នុងកម្ពស់ ១០០គីឡូម៉ែត្រ ហើយវិលត្រឡប់មកផែនដីវិញ ។ យានអវកាសនោះនឹងហោះហើរក្នុងល្បឿនដល់ទៅ៣៧០០គីឡូម៉ែទ្រក្នុងមួយម៉ោងសំដៅទៅលើអាកាស។ ក្នុងពេលរ៉ុក្កែតអស់ថាមពល នឹងផ្តាច់ខ្លួនចេញពីយាន។ ក្នុងពេលនោះយាននឹងអណ្តែតនៅលើលំហអាកាស ដោយមិនមានទំនាញផែនដីឡើយ៕ ធីរីណា

រូបភាព៖ Al Jazeera

រូបភាព៖Fuentitech.com.
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច