ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកតគ្នា មានទិសដៅផ្ទុយគ្នាសំណាងដែលមិនមានអ្នកស្លាប់

ចែករំលែក៖

ខេត្តកំពត ៖ នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣កំពត-ភ្នំពេញស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រ១៣៨-១៣៩ស្ថិតនៅក្នុងស្រុកទឹកឈូខេត្តកំពត រវាងរថយន្តនិងរថយន្ត៣គ្រឿងបុកតគ្នា មានទិសដៅផ្ទុយគ្នា ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថារថយន្តបង្កគ្រោះថ្នាក់ទាំងបីខាងលើមាន៖

១.រថយន្តបង្ករម៉ាកឡិចសុីស LXS 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B.3456 បើកបរដោយឈ្មោះ លឹម ស៊ីឌឿន ភេទប្រុសអាយុ ៤២ ឆ្នាំនៅភូមិហនុមានឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវ រថយន្តខូចខាតកម្រិតធ្ងន់អ្នកបើកបររងរបួសស្រាលរួមដំណើរជាមួយមនុស្ស ៣នាក់ប្រុសជាជនជាតិចិនមិនបានស្គាល់ឈ្មោះរបួសធ្ងន់ ២ នាក់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

២.រថយន្តម៉ាកដេវូពណ៌សខៀវពាក់ស្លាកលេខកណ្ដាល 2A.2578 កន្ទុយរុឺម៉កពាក់ស្លាកលេខកំពង់ស្ពឺ4A.0425 បើកបរដោយឈ្មោះ ជុំ គង់ ភេទប្រុសអាយុ ៣៤ ឆ្នាំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាលរងរបួសបាក់ដៃឆ្វេងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត មានទិសដៅពីត្បូងទៅជើង។

៣.រថយន្តម៉ាកFUSOពណ៌សពាក់ស្លាកលេខព្រះសីហនុ3A.1314 បើកបរដោយឈ្មោះ មាង សារ័ត្ថ ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិទឹកក្រហមឃុំកណ្ដោលស្រុកទឹកឈូខេត្តកំពត របួសធ្ងន់រួមដំណើរជាមួយ២នាក់ឈ្មោះ មាង សារ៉ូ ភេទប្រុសអាយុ ២៥ ឆ្នាំរស់នៅភូមិទឹកក្រហមឃុំកណ្ដោលស្រុកឈូកខេត្តកំពតរងរបួសធ្ងន់និងម្នាក់ទៀតមិនបានស្គាល់ឈ្មោះអ្នកទាំង៣បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

រីឯវត្ថុតាងរថយន្តទាំង៣គ្រឿងបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖