ព័ត៌មានទាន់ហេតុការណ៍៖

អ្អ្នកលេងល្បែងនាំគ្នារត់​គេចខ្លួន​អស់​ បន្សល់​ទុក​តែ​វត្ថុ​តាង​ពេល​សមត្ថកិច្ច​ចុះបង្ក្រាប​

ចែករំលែក៖

  ខេត្តកំពង់ចាម​ ៖​ លោកអធិការនគរបាល ប៉ាក ជាតិ បានដឹកនាំកម្លាំងជំនាញនៃអធិការ​ដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហ​ការជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់ ចុះ​បង្ក្រាប​ទីតាំង​លួចបេីកលេង​ល្បែងស៊ីសង​បញ្ជល់មាន់ និងអាប៉ោងនៅចំណុច ខាងលិចភូមិអូរប្រាំទី២ ប្រហែល ១,៥០០ម៉ែត្រ ក្នុងទឹកដីភូមិអូរប្រាំទី២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់  ប៉ុន្តែ​ក្រុមអ្នកញៀនល្បែង​សង្ស័យ​ដោយសារមានអ្នករាយការណ៍ដឹងមុន​ក៏បាននាំគ្នារត់គេចខ្លួនអស់​ បន្សល់​ទុក​តែ​វត្ថុ​តាងមួយចំនួន​  ប៉ូណ្ណោះ។ 

ការចុះបង្ក្រាបទីតាំងល្បែងសុីសងនេះធ្វេី​ឡេីងនៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលា​ម៉ោង១៖ ៣០​នាទី នៅ​ចំណុច​ទីតាំង​ខាង​លើ​ ។ 

  លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឱ្យដឹងថា​ ក្រោយ​ពីបានទទួលបញ្ជាពីលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់  និងជាគណៈបញ្ជាការឯកភាព​រដ្ឋបាលស្រុក បន្ទាប់​ពី​លោកទទួលបានដំណឹងពីប្រជាពលរដ្ឋថា​ នៅភូមិអូរប្រាំ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់  មានករណីលួចលេងល្បែងស៊ីសងបញ្ជល់មាន់ និងអាប៉ោង ។ លោកបន្តថា​ ក្រោយពីទទួលបានបទបញ្ជាហើយកម្លាំងសមត្ថកិច្ចក៏ចុះទៅបង្ក្រាប​ក្រុម​អ្នកញៀន​ល្បែង​ស៊ីសង​ទាំងនោះ តែពួកគេនាំគ្នារត់គេចខ្លួនអស់​ ហេីយកម្លាំងបានរុះរើ និងបានដុតបំផ្លាញចោលវត្ថុតាងបទល្មើសនៅកន្លែងកើតហេតុមានដូចជា៖

ប៉ាតង់ចំនួន ០៥ផ្ទាំង, កៅអីជ័រចំនួន៦,តុឈើចំនួន២, ចានអាប៉ោងចំនួន១,ហាន់តោអាប៉ោងចំនួន១ផ្ទាំង, របាំងសង្វៀនចំនួន១ជុំ, ស៊ុមក្រុងមាន់ចំនួន ៤ស៊ុម 

ដោយ ៖ វណ្ណៈ


ចែករំលែក៖