ខេត្តកំពង់ចាម៖ ខេត្តកំពង់ចាមជាខេត្តមួយដែលប្រជាជនយើងភាគច្រើនបានដឹង និងទទួលស្គាល់ថា ជាខេត្តដែលមានសក្តានុពលក្នុងការដាំដុះដំណាំឧស្សាហកម្ម ប៉ុន្តែនាពេលបច្ចប្បន្នខេត្តមួយនេះ បាននិងកំពុងក្លាយទៅជាខេត្តមួយដែលបាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា ប្រមាណពី ២០ ទៅ ៣០ តោន ក្នុងមួយថ្ងៃ ។ នេះជាការថ្លែងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីបានបន្តថា, បើទោះបីការធ្វើវារីវប្បកម្ម នៅកម្ពុជាជាទូទៅ នៅមានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាក់ទងទៅនឹងមធ្យោបាយផលិត និងការប្រកួតប្រជែងជាមួយការនាំចូលផលិតផលត្រីរបស់ប្រទេសជិតខាងយ៉ាងណាក៏ដោយ ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថា, ជាក់ស្តែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបរិមាណផលចាប់ត្រីចិញ្ចឹមតាមស្រះនិងបែនៅខេត្តកំពង់ចាមដែលវារីវប្បករចាប់លក់មានចំនួនសរុប ៣៤ ៨៤៨ គក្រក្នុងនោះ៖
+ត្រីឆ្តោ = ១៤ ៤៨៤គក្រ
+ត្រីប្រា = ១៧ ៤៣០គក្រ
+ត្រីពោ = ២ ៩៣៤គក្រ ៕
ដោយ ៖ សិលា