ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយពីវាយជញ្ជាំងបេតុងហើយបាក់សង្កត់ក្នុងបុរីជីបម៉ុង

ចែករំលែក៖

      ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ខណៈដឹកដល់មន្ទីរពេទ្យកាល់ម៉ែតដោយសារវាយជញ្ជាំងជួសជុលផ្ទះក្នុងបុរីជីបម៉ុង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សឿង មករា អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិថ្នល់កែង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

  តាមសម្តីកម្មករដូចគ្នាមានឈ្មោះ ចិត្រា អាយុ២៩ឆ្នាំ ដែលធ្វើការជាមួយគ្នាបាននិយាយថា ពេលមានគ្រោះថ្នាក់ភ្លាមៗមេការសំណង់ក៏បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដែរ តែគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ទៅហើយ រួចក៏ដឹកសពតាមរថយន្តឡិចសុីស ពណ៌ស ទៅតម្កល់ទុកនៅវត្តព្រែកលៀប ។ ប្រភពបន្តថា សមត្ថកិច្ចមិនអនុញ្ញាតឲ្យធ្វើបុណ្យនៅវត្តនេះទេដោយឲ្យដឹកសពទៅកន្លែងកើតហេតុវិញដើម្បីពិនិត្យធ្វើកោសល្យវិច័យឱ្យបានត្រឹមត្រូវនិងធ្វើតេស្តរកមេរោគកូវីដ-១៩សិនទើបធ្វើបុណ្យនៅវត្តបាន ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖