ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន២នាក់ក្នុងចំណោមបក្ខពួក៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល ៖ កាលពីថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២១ម្សិលមុិញកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងអធិការដ្ឋានស្រុកមុខកំពូល បានចុះបង្រ្កាបករណីជួញដូរនិងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀនដោយឃាត់បានជនសង្ស័យចំនួន២នាក់និងម្នាក់ទៀតបានរត់គេចខ្លួន។

ករណីខាងលើនេះបានប្រព្រឹត្តទៅចំនួនពីរគោលដៅមាន ៖

គោលដៅទី១: ចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិស្វាយអាត់លើ ឃុំព្រែកតាម៉ាក់  ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

គោលដៅទី២: ចំណុចផ្ទះជួលលេខ១៧៨ ក្នុងបូរីឌឺផ្លរ៉ា របស់ជនសង្ស័យឈ្មោះ សុង ម៉េងសេង ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

 សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមាន ៖

១. ឈ្មោះ ឈិន ណែត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ទីលំនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

២. ឈ្មោះ សាក់ ធារ៉ា ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្តទីលំនៅផ្ទះជួលលេខ១៧៨ ក្នុងបូរីឌឺផ្លរ៉ា របស់ជនសង្ស័យឈ្មោះសុង ម៉េងសេង ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជាអ្នកដឹកជញ្ជូនគ្រឿងញៀន។ និងម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ សុង ម៉េងសេង ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះជួលលេខ១៧៨ ក្នុងបូរីឌឺផ្លរ៉ា ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តទៀតថាក្រោយឃាត់ខ្លួនជនសង្ស័យបានដកហូតវត្ថុតាងរួមមាន ៖

១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន០៤កញ្ចប់=៣៤,៤៤ក្រាម

២.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង

៣.ម៉ាស៊ីនកៀបថង់គ្រឿងញៀន ចំនួន០២គ្រឿង (ម៉ាក់Vacuum Scalerts ០១គ្រឿង និងម៉ាក Impulse Scaler (PES.20) ០១គ្រឿង)

៤.ទូរស័ព្ទចំនួន ០២គ្រឿង

៥.ម៉ូតូ ០១គ្រឿង (ម៉ាកHonda C125ពណ៌ខ្មៅ ស្លាកលេខ កណ្តាល1AB-0987)

៦. សៀវភៅកំណត់ត្រាជួញដូរគ្រឿងញៀន ចំនួន០១ក្បាល

៧.សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

 បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖