ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះហ្គាសនៅចិនស្លាប់និងរបួសជិត៥០នាក់

ចែករំលែក៖

បណ្តាញទូរទស្សន៍ជាតិចិន CCTV បានផ្សាយថា មានករណីផ្ទុះហ្គាសជាទ្រង់ទ្រាយធំនៅខេត្ត Hubei ស្ថិតនៅភាគកណ្តាលប្រទេសចិន បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់និង៣៧នាក់រងរបួស នាព្រឹកថ្ងៃទី ១៣ ខែមិថុនា។
តាមសារព័ត៌មាន CCTVបានបញ្ជាក់ថា ហេតុការណ៍ផ្ទុះហ្គាសនេះកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ស្ថិតនៅក្នុងស្រុក Zhangwan ទីក្រុង Shiyan ខេត្ត Hubei ប្រទេសចិន។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះមនុស្សជាង ១០០នាក់ចេញពីគំនរអគារបាក់បែកដោយការផ្ទុះហ្គាស។ មានមនុស្សជាច្រើនកប់នៅក្រោមអគារបាក់ស្រុតនោះ។
រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកជនរងគ្រោះដែលកប់ក្រោមអគារផ្ទះដែលបាក់ដួលរលំ។ ការផ្ទុះនោះបណ្តាលឲ្យផ្ទះជាច្រើនខ្នងបាក់ស្រុត។ មូលហេតុដែលបណ្តាលឲ្យផ្ទុះហ្គាសនេះសមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់៕ដោយ៖ ធីរីណា

រូបភាព៖CCTV


ចែករំលែក៖