ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆ្កឹះសោរបន្ទប់លួចសម្ភារមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវ នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួច(ឆ្កឹះសោរបន្ទប់លួចសម្ភារមិនបានសម្រេចនៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១០ និង១៥នាទីព្រឹក នៅចំណុចមុខផ្ទះលេខ64H ផ្លូវលំ ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ជនរងគ្រោះឈ្មោះជា បូរ៉ា ហៅធំ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៤H ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។

 ចំណែកជនសង្ស័យឈ្មោះ លេង ផលលាង ហៅលាង ភេទប្រុស ជនជាតិខ្មែរ អាយុ៣១ឆ្នាំ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

                      វត្ថុតាងដកហូតបាន

  -ដែកសួលកែឆ្នៃសំរាប់ឆ្កឹះសោរចំនួន២សរសៃ(របស់ជនសង្ស័យ)។

    លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង១៥នាទី មានករណីឆ្កឹះសោរបន្ទប់លួចសម្ភារចំណុចកើតហេតុខាងលើ ពេលនោះអ្នកជិតខាងឃើញបានទូរស័ព្ទប្រាប់ជនរងគ្រោះដែលកំពុងធ្វើការនៅខាងក្រៅ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កំលាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ ព្រមទាំងវត្ថុតាង នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃខែឆ្នាំដដែលនៅចំណុចក្បែរកន្លែងកើតហេតុ។

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់៕

ដោយ៖ជី ណា


ចែករំលែក៖