ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវ  នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូកាលពី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក នៅចំណុចមុខផ្ទះលេខB១១ ផ្លូវ១៧១១ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

  – ជនរងគ្រោះឈ្មោះ មុិច សាទ្រី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខB៤២ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។

ចំណែកជនសង្ស័យឈ្មោះ សៀ សុភា ហៅភា ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ស្នាក់នៅផ្ទះជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ(មានសារធាតុញៀន)។

          វត្ថុតាងដកហូតបាន

    1/-ម៉ូតូចំនួន01គ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1H-1470

    2/ -ទូរស័ព្ទដៃចំនួន2គ្រឿង ម៉ាកONE PLUSពណ៌ខ្មៅ និងម៉ាកREALME ពណ៌ខៀវ

     3/-សោរសៀចំនួន1 និងដែកសំប៉ែតកែឆ្នៃចំនួន2(របស់ជនសង្សយ័)។

                    សម្ភារ:បាត់បង់មាន៖

-ម៉ូតូចំនួន01គ្រឿងម៉ាកហុងដាបែត ពណ៌ខៀវ ពាាក់ស្លាកលេខភ្នំពេញ1HA-6640 (របស់ជនរងគ្រោះ)

          លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងទៀតថា  នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី ជនសង្ស័យឈ្មោះសៀ សុភា និងបក្ខពួកបានចេញពីធ្វើការក៏បបួលគ្នាចេញធ្វើសកម្មភាព លុះដល់វេលាម៉ោង១១ និង៣០នាទីថ្ងៃខែឆ្នាំដដែលជនសង្ស័យបានឈប់ទិញកាហ្វេនៅកន្លែងកើតហេតុជនរងគ្រោះបានទុកសោម៉ូតូនៅលើតុនិងរវល់លក់កាហ្វេជនសង្ស័យជាបក្ខពួកបានយកសោរលួចម៉ូតូរបស់ជនរងគ្រោះចេញមកក្រៅគេចខ្លួនបាត់ ហើយជនសង្ស័យបានឡើងជិះម៉ូតូរបស់ខ្លួនបំរ៉ុងគេចខ្លួនក៏ត្រូវជនរងគ្រោះស្រែកឱ្យអ្នកជិតខាងជួយនិងឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖