ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវអស់លក្ខណ៍ខណៈធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសជនជាតិម្នាក់តែមិនបានសម្រេច។ ករណីនេះកើតឡើងនៅវេលាម៉ោង១៥ និង០០នាទីថ្ងៃទី១៣ ខែមិថុនា                                                                                                                                       ឆ្នាំ២០២១ នៅចំណុចតាមផ្លូវសម្តេចជាស៊ីម ម្តុំផ្សារបឹងបៃតង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

នគរបាលមូលដ្ឋានបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ អេម វ៉ា់ន់ឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គ្មានសារធាតុញៀន។

   ប្រភពពីនគរបាលប៉ុស្តិ៍គោគឃ្លាងបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនប្រូ១១ពីជនរងគ្រោះឈ្មោះ HUANG CHANGLIN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេចEC8023296  មុខរបរបុគ្គលិកកុម្មង់ទំនិញមជ្ឈមណ្ឌលរតនសម្បត្តិ ស្នាក់នៅបន្ទប់ជួលក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ តែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ខាងលើ ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួនបាត់គឺមាន (ឈ្មោះ រ៉ា , ឈ្មោះ ណាក់ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ)។

  សម្ភារបាត់បង់ គ្មាន , សម្ភារបន្សល់ទុក  ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នំា ២០២១ ពាក់ស្លាកលេខភ្នំពេញ1P-7363 របស់ជនសង្ស័យ , ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនប្រូ១១ ប្រគល់ឲ្យជនរងគ្រោះវិញ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

                           

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖