ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២១។
ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌបានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយមហាវិថីម៉ៅសេទុង ចាប់ពីផ្លូវលេខ១៧៣ រហូតដល់មហាវិថីព្រះនរោត្តម នៅក្នុងភូមិសាស្ត្រខណ្ឌចំការមនដោយមានការចូលរួមពីរដ្ឋបាលសង្កាត់–ប៉ុស្ដិ៍នគរបាលសង្កាត់ទួលទំពូងទី២, ទួលទំពូងទី១, បឹងត្របែក និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ។
សូមបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខណ្ឌចំការមន បានចេញសេចក្ដីជូនដំណឹងលេខ ៥០/២១សជណ ចុះថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌចំការមន ស្ដីពីការចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយមហាវិថីម៉ៅសេទុង ចាប់ពីផ្លូវលេខ១៧៣ រហូតដល់មហាវិថីព្រះនរោត្តម នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ដោយបានណែនាំអោយបងប្អូនប្រជាពលរដ្ឋដែលមានអាជីវកម្ម និងរស់នៅតាមបណ្ដោយមហាវិថីខាងលើដូចខាងក្រោម៖
–ត្រូវបញ្ឈប់រាល់ការដាក់តាំងលក់សម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូវសធារណៈដោយត្រូវដាក់តាំងលក់ត្រឹមក្នងផ្ទះរៀងៗខ្លួន។
–ត្រូវបញ្ឈប់រាល់ការដាក់បាំងរបងហ៊ុព័ទ្ធសម្ភារៈ ឬយានជំនិះផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។
–ត្រូវបញ្ឈប់រាល់ការលក់ដូរគ្រឿងហូកចុកផ្សេងៗ ដោយមានការដាក់តុ–កៅអី នៅលើចិញ្ចើមផ្លូវសាធារណៈ។
–រដ្ឋបាលខណ្ឌ នឹងទុករយៈពេលជូន ០១(មួយ)សប្ដាហ៍ ដើម្បីអោយបងប្អូនធ្វើការរុះរើ កែសម្រួលដោយខ្លួនឯង គិតពីកាលបច្ចេទនៃការចេញសេចក្ដីជូនដំណឹងនេះ ផុតរយៈពេលនេះរដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតសម្ភារៈរបស់បងប្អូនឡើយ។
អាស្រ័យហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលមានអាជីវកម្ម និងរស់នៅតាមបណ្ដោយមហាវីថីខាងលើ សូមចូលរួមសហការជាមួយរដ្ឋបាលខណ្ឌ ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយនិងសោភ័ណ្ឌភាពក្នុងមូលដ្ឋានខណ្ឌក៏ដូចជាក្នុងរាជធានីភ្នំពេញផងដែរដើម្បីទីក្រុងស្អាត៕
ដោយ៖ សិលា