ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា៖ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ បានផ្ទេរ និងប្រគល់ម៉ាសុីនរាវមីនចំនួន ៥០គ្រឿង ជូនកងយោធពលខេមរភូមិន្ទ (កងទ័ពជេីងគោក) ក្នុងការគាំទ្រដល់យោធភូមិភាគទី៣ យោធភូមិភាគទី៥ និងកងពលធំអន្តរាគមន៍លេខ២ ដែលបានទទួលការហ្វឹកហ្វឺនកំលាំងជំនាញបោសសំអាតមីននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនសុីម៉ាក់កំពង់ឆ្នាំងចំនួន១០០នាក់កន្លងមក។
នៅក្នុងសំណេររបស់អគ្គនាយកស៉ីម៉ាក់រូបនេះ បានបញ្ជាក់បន្ថែមថា សូមអរគុណលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជេីងគោក ដែលតែងតែជំរុញលេីកទឹកចិត្តឱ្យមានការសហការគ្នាល្អិតរមួតក្នុងការបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ័្ឌពីសង្គ្រាមឱ្យបានឆាប់បំផុត ប្រយោជន៍ដេីម្បីធានាសុខសុវត្ថិភាពការប្រេីប្រាស់ដីធ្លីអភិវឌ្ឍន៍េសដ្ឋកិច្ចសង្គមជាតិ និងពង្រឹងសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូចិត្តជូនប្រជាពលរដ្ឋដែលកំពុងរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់ពីសង្គ្រាម។
បន្ថែមពីនេះ លោកអគ្គនាយកស៉ីម៉ាក់ ក៏សូមបន្តរួមគ្នាជាកម្លាំង ដេីម្បីរំដោះទឹកដីសុវណ្ណភូមិដ៍បវរនៃយេីង ពីគ្រាប់មីននិងសំណល់យុទ្ធភណ្ឌ័ពីសង្គ្រាម!៕ដោយ៖សហការី
រូបភាព៖ហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា