ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំបុកគូទរថយន្តទំនេីប​ Mazda នៅស្តុបចំការមន​ រងការខូចខាត​

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តដឹកទំនិញធុនធំមិនប្រយ័ត្ន​ បានជ្រុលទៅបុករថយន្តស៊េរីទំនេីប​ Mazda ពីក្រោយពេញទំហឹង​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលពីវេលាម៉ោង៨​ និង៤០នាទីយប់​ ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅចំណុចស្តុបចំការមន​ តាមបណ្ដោយផ្លូវសុធារស​ កែងផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុ​ រថយន្តស៊េរីទំនេីប​ Mazda ពណ៌សំបកឪឡឹក​ ពាក់ស្លាកលេខភ្នំពេញ​ 2AB-8801 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវសុធារស​ ទិសដៅពីកេីតមកលិច​ ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ស្តុប​ ពេលនោះក៏មានរថយន្តបង្ក NiSSAN ចង្កូតស្ដាំ​ ពណ៌ស​ ប្រភេទដឹកទំនិញធុនធំ​ បេីកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ​ ធ្វេីដំណេីរស្របទិសគ្នា​ហេីយបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យបែកកញ្ចក់និងក្រពិតកាង​ រងការខូចខាតយ៉ាងដំណំ​ តែមិនប៉ះពាល់ដល់មនុស្សឡេីយ​ ។ 

      ក្នុងករណីខាងលេីនេះក៏មានការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋជាខ្លាំង​ផងដែរ ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហេីយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ​ រង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖