ភ្នំពេញ៖ ក្លិបខារ៉ាអូខេមួយកន្លែងដែលមានយីហោ ជីន ជន ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបឃាត់ខ្លួនមនុស្សជាង១០០នាក់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។
ក្នុងប្រតិការនោះកម្លាំងសមត្ថកិច្ចបានធ្វេីការឃុំខ្លួនអ្នកទាំងអស់នោះនៅក្នុងទីតាំងខារ៉ាអូខេនោះបណ្ដោះអាសន្នសិនដេីម្បីមានវិធានការបន្តទៀតនៅពេលព្រឹក ដោយបានចាក់សោនិងមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនៅយាមកាមទាំងមុខទាំងក្រោយផងដែរ ។ លុះមកដល់ព្រឹកថ្ងៃទី១៥ ខែមិថុនា ស្រាប់តែបាត់មនុស្សអស់បន្សល់ទុកតែម៉ូតូ៨គ្រឿងនិងរថយន្ត៥គ្រឿង ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕
ដោយ៖សុខាសែនជ័យ