ព័ត៌មានទាន់ហេតុការណ៍៖

លោក ផូង ពិសិដ្ឋ ចេញដីកាបង្គាប់ឱ្យចាប់ឃាត់​ខ្លួន​ជនត្រូវចោទ២នាក់​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ លោក ផូង ពិសិដ្ឋ ចៅ​ក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាមបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ច​ចាប់ឃាត់​ខ្លួន​ជនត្រូវចោទ២នាក់​ ពាក់​ព័ន្ធ​ករណី​ឆបោកអោយបញ្ជូនជន​នេះមកកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់​ ។

យោងតាម​ដីកាលោកផូង ពិសិដ្ឋ នៃសាលាដំបូងខេត្តកំពង់ចាមលេខ 381 លេខ៣៨០​ ចុះថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២១​ បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជនត្រូវចោទចំនួន២នាក់ ១.ឈ្មោះ ឈន ចន្ថា ភេទប្រុសអាយុ៤៣​ ឆ្នាំ និង២ .ឈ្មោះ អុិត ណាវី ភេទស្រី អាយុ៤៥ឆ្នាំ ។ ទាំងពីរនាក់ខាងលើ ស្នាក់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ច​បានអនុ​វត្តតាមដីកាខាងលេី​នេះ​ ដោយនៅវេលា​ម៉ោង១០​ និង៣០​នាទី ថ្ងៃទី១៤​ ខែមិថុនាឆ្នាំ២០២១​ នៅចំណុចភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានពន្លាត​ដែនសមត្ថកិច្ចសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន២ច្បាប់ ។

បច្ចុប្បន្ន កំលាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖