ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកឃើញកូនត្រូវខ្សែភ្លើងឆក់ រត់ទៅរុញកូនចេញរហូតឆក់ខ្លួនឯងស្លាប់ កូនរួចខ្លួន

ចែករំលែក៖

     ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីត្រូវខ្សែភ្លើងឆក់ព្រោះតែឃើញកូនស្រីចុះប្រមូលខោអាវ ស្រោមពូក ខ្នើយ ហើយត្រូវបានខ្សែភ្លើងឆក់ រួចឪពុកក៏បានរត់ទៅជួយកូនស្រីក៏ឆក់ទាំង២នាក់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

  សពមានឈ្មោះ ជុំ ស៊ន ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទុប់ជួល តាមបណ្ដោយផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងមានស្រុកកំណើតនៅឃុំជ្រៃឃ្មុំ ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង។ចំណែកកូនស្រីមានឈ្មោះ ស៊ន ស្រីលីន អាយុ១៣ឆ្នាំ ស្នាក់នៅជាឪពុកម្ដាយនៅកន្លែងកើតហេតុ។

  តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនស្រីបានទៅសាខោអាវ កម្រាលពូកនិងស្រោមខ្នើយដែលហាលតាមបង្កាន់ដៃដែកផ្ទះជាន់ទី៣ ហើយកម្រាលពូកនិងស្រោមខ្នើយត្រូវបានខ្យល់បក់ប៉ើងធ្លាក់ចុះមកលើដំបូលស័ង្កសីជាន់ទី២ហើយកូនស្រីបានចុះទៅប្រមូលខោអាវ ស្រោមពូក ស្រោមខ្នើយ នៅលើដំបូលសង្ក័សីដែលនៅជាប់ជាមួយបង្គោលភ្លើងផងនោះស្រាប់តែត្រូវខ្សែភ្លើងឆក់ ខណៈនោះ ឪពុកក៏បានរត់ទៅជួយកូនស្រី ក៏ឆក់ទាំង២នាក់តែម្ដង។

ភ្លាមៗនោះត្រូវបានបញ្ជូនទៅមន្ទីរ តែពេលដល់មន្ទីរពេទ្យបុរសជាឪពុកបានបាត់បង់ជីវិតទៅ ឯកូនស្រីត្រូវបានសង្គ្រោះទាន់ពេល។

បច្ចុប្បន្ន សពត្រូវបានគ្រួសារយកធ្វើបុណ្យនៅស្រុកកំណើតឯខេត្តព្រៃវែង តាមប្រពៃណី។ចំណែកកូនស្រីកំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖