ព័ត៌មានទាន់ហេតុការណ៍៖

ប្តីឲ្យនៅផ្ទះមើលថែកូន បែរជានាំគ្នាលេងល្បែងស៊ីសងត្រូវនគរបាលឃាត់ខ្លួនយកទៅអប់រំ

ចែករំលែក៖

ខេត្ត​​បាត់ដំបង ៖ ស្រ្តី៤នាក់ដែលប្តីឲ្យនៅតែផ្ទះដណ្តាំបាយស្លនិងមើលថែកូន កើតការអផ្សុកនាំគ្នាលេងល្បែងស៊ីសង(បៀរ)ត្រូវកម្លាំងនគរបាលស្រុកបាណន់ បានចុះបង្រ្កាបនិងឃាត់ខ្លូនយកទៅអប់រំ។

ការបង្រ្កាបល្បែងស៊ីសងនេះប្រព្រឹត្តទៅ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១  ស្ថិតនៅចំនុចខាងក្រោយផ្សាររូង ក្នុងភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្ត​បាត់ដំបង ។

មន្រ្តីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនចំនួន ០៤នាក់មាន ៖

១-ឈ្មោះ អ៊ឹម សំបូរ ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ។

២-ឈ្មោះ យឿ សុជាតិ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ។

៣-ឈ្មោះ សូ សារឿន ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ។

៤-ឈ្មោះ អ៊ឹម រដ្ឋា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់។

វត្ថុតាងដកហូតរួមមាន  សន្លឹកបៀរចំនួន ០១ហ៊ូ, កម្រាលក្រាលសម្រាប់លេងល្បែង ០១ផ្ទាំង, ម៉ូតូចាស់កែច្នៃ ០១គ្រឿង និងលុយខ្មែរ ២៥,០០០រៀល ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តលេងល្បែងស៊ីសងខុសច្បាប់ទៀត រួចទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖