ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងស្តុកទំទិញមួយកន្លែងពេលសមត្ថកិច្ចមិនទាន់ចុះពិនិត្យ នៅមានទំនិញ ពេលចុះពិនិត្យទំនិញជញ្ជូនអស់ពីឃ្លាំង

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាននគរបាលប្រឆាំងបទល្មើសខេត្តបន្ទាយមានជ័យ កម្លាំងមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យដឹកនាំដោយព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យលោក ប៉ង់ ចាន់សុយុទ្ធារា បានចុះពិនិត្យឃ្លាំងស្តុកទំនិញមួយកន្លែងរបស់អាជីវករម្នាក់ឈ្មោះឡា ណាំហាក់ កាលពីព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ ស្ថិតក្នុងភូមិអូជ្រៅសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

 សមត្ថកិច្ចនៅកន្លែងកើតហេតុបញ្ជាក់ប្រាប់ថាៈ មុនចុះធ្វើការត្រួតពិនិត្យកម្លាំងជំនាញបានឃើញទំនិញគ្រប់ប្រភេទដូចជាស្រាដបនិងភេសជ្ជៈកំប៉ុងរាប់រយកេសមានស្តុកក្នុងឃ្លាំងខាងលើនោះព្រមទាំងបានធ្វើកំណត់ហេតុឲ្យម្ចាស់ទីតាំងសហការជាមួយកម្លាំងសមត្ថកិច្ចផងដែរ។ប៉ុន្តែអ្វីដែលចំឡែកនោះដល់ថ្ងៃកំណត់ចុះត្រួតពិនិត្យទំនិញនៅទីតាំងខាងលើម្ដងទៀតបែរជាទំនិញដែលត្រូវត្រួតពិនិត្យបាត់អស់ពីកន្លែងឃ្លាំងស្តុបសល់តែទឹកសុទ្ធតែប៉ុណ្ណោះ ធ្វើឲ្យកម្លាំងសមត្ថកិច្ចមានការងឿងឆ្ងល់ដែលម្ចាស់ទីតាំងមិនព្រមសហការជាមួយសមត្ថកិច្ចនៅក្នុងប្រតិបត្តការខាងលើនោះ បានត្រឹមនាំគ្នាធ្វើកំណត់ហេតុជូនថ្នាក់លើតែប៉ុណ្ណោះ។

 ជុំវិញករណីឃ្លាំងស្តុកទំនិញខាងលើលោកព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យលោក ប៉ង់ ចាន់សុយុទ្ធារា មានប្រសាសន៏ថាៈទំនិញដែលយើងត្រួតពិនិត្យពីមុនមកឃើញមានដែលកម្លាំងសមត្ថកិច្ចឲ្យម្ចាសទីតាំងខាងលើថែរក្សានោះ ពេលនេះកម្លាំងសមត្ថកិច្ចចុះមកពិនិត្យម្ដងទៀតមិនឃើញឥឡូវសមត្ថកិច្ចយើងកំពុងរៀបឯកសារកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ហើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖