ក្រុងប៉ោយប៉ែត៖ ពលករខ្មែរឆ្លងដែនខុដច្បាប់ចូលប្រទេសថៃអះអាងថាជួលមេខ្យល់ម្នាក់៥០០បាតប្រាក់ថៃត្រូវសមត្ថកិច្ចឈុតខ្មៅ អង្គភាពលេខ១៣របស់ថៃចាប់ឃុំខ្លួននៅបរិវេណព្រំដែនស្រុកខ្លង ហាត ខេត្តស្រះកែវ ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មានទាហានឈុតខ្មៅលេខ១៣ បានល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានចាប់ឃុំខ្លួនពលករខ្មែរ ខណៈលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន១០នាក់ ក្នុងនោះប្រុស៥នាក់ ស្រី៤នាក់ និងក្មេងម្នាក់ កំពង់ដើរតាមច្រករបៀង ក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ទើបសមត្ថកិច្ចចូលទៅចាប់ឃុំខ្លួន។សូមជំរាបថា ក្រោយពីសមត្ថកិច្ចថៃសួរនាំ ពួកគេបានឆ្លើយថា នាំគ្នាលួចធ្វើដំណើរមកពីខាងខេត្តបាត់ដំបង ចំណាយលុយឱ្យមេខ្យល់ជនជាតិខ្មែរ មិនស្គាល់ឈ្មោះ ក្នុងម្នាក់៥០០បាត ដើម្បីមកធ្វើការនៅប្រទេសថៃ។បន្ទាប់មកសមត្ថកិច្ចថៃបានអនុវត្តតាមវិធានសុខាភិបាល មុនហ្នឹងបញ្ជូនខ្លួនអ្នកទាំង១០ ប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញស្រុកខ្លងហាត ដើម្បីធ្វើកំណត់ហេតុចាប់ឃុំ និងបញ្ជូនប្រគល់ឲ្យខាងកម្ពុជាបន្ត៕
ដោយ ៖ វណ្ណា