ព័ត៌មានទាន់ហេតុការណ៍៖

ហាងកាហ្វេ BROWN ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ ​សង្កាត់ទួលទំពូង១ ​ខណ្ឌចំការមន មានអ្នកជំងឺកូវីដ១៩​​ បានចូលទៅអង្គុយផឹកកាហ្វេ តែម្នាក់ឯង នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ហាងកាហ្វេ BROWN ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ ​សង្កាត់ទួលទំពូង១ ​ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅអង្គុយផឹកកាហ្វេ តែម្នាក់ឯង នៅទីតាំងខាងលើនេះ។ យោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ម្សិលមុិញនោះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅ ហាងកាហ្វេ BROWN ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ ​សង្កាត់ទួលទំពូង១ ​ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ០៧៖៥០នាទី ដល់ម៉ោង ០៩៖១០នាទី។
មូលហេតុ៖​ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅអង្គុយផឹកកាហ្វេ តែម្នាក់ឯង នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖ សិលា


ចែករំលែក៖