ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តប៉ៃលិន ស្តីពីការរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ-១៩ ចំនួន ០៦ករណី និងមានករណីស្លាប់ម្នាក់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ

ចែករំលែក៖

ខេត្តបៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្ត បានរកឃើញករណីឆ្លងជំងឺកវីដ-១៩ ចំនួន០៦ ករណី មានដូចខាងក្រោម ៖ ករណីឆ្លងជំងឺកូវីដ-១៩ថ្មីយោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តប៉ៃលិន បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ០៦ ករណី ដូចមានរាយនាមខាងក្រោមតាមតារាង៖

រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ -១៩ខាងលើ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅ ជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃ ឈប់សម្រាកផង)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងចូលរួម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ គឺពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូល ទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា” ឱ្យមានប្រសិទ្ធភាពខ្ពស់។
រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំង អស់ឱ្យបានជ្រាបថា យោងតាមការផ្តល់ព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថាបុរសជន ជាតិខ្មែរ អាយុ៤៦ ឆ្នាំ មានទីលំនៅនភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺរលាកថ្លើមរ៉ាំរ៉ៃធ្ងន់ធ្ងរ និងវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣៨ នាទី នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ករណីបុរសជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ បានដួលសន្លប់បាត់បង់ស្មារតីនៅផ្ទះរបស់គាត់នៅវេលាម៉ោង ៨៖៣៣ នាទីព្រឹក និងបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង ៩៖២១ នាទី ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សទៅលើអ្នក ជំងឺបានរកឃើញថា វីជ្ជមានជំងឺកូវីដ-១៩។ ដោយស្ថានភាពជំងឺរលាកថ្លើមរ៉ាំរ៉ៃធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យជំនាញបានព្យាយាម ជួយសង្គ្រោះសមស្របទៅតាមបច្ចេកទេសអស់ពីសមត្ថភាព នៅតែមិនអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសខាងលើបានស្លាប់ដោយសារជំងឺរលាកថ្លើមរ៉ាំរ៉ៃធ្ងន់ធ្ងរ ស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយ។ ដូច្នេះសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយ ផ្ទាល់ ឬប្រយោលជាមួយអ្នកស្លាប់ខាងលើ សូមតាមដានសុខភាពជាប្រចាំក្នុងករណីសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ។

រដ្ឋបាលខេត្តប៉ៃលិន សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន៕

ដោយ៖ សិលា


ចែករំលែក៖