ខេត្តកំពង់ធំ ៖ ដោយសារភាពឈឺចុកចាប់ ការកៀបសង្កត់ បក្ខពួកនិយម ពុករលួយ ឈានដល់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រព្រឹត្តអំពើអយុត្តិធម៌ក្នុងសង្គម ឃាត់ខ្លួនប្រជាពលរដ្ឋជម្រិតទារប្រាក់ ឃាត់ខ្លួនមនុស្សមិនស្របតាមនីតិវិធីជាមន្ត្រីនគរបាលយុត្តិធម៌ ឈានដល់កូនចៅបង្ខំចិត្តធ្វើរបាយការណ៍ រាល់ភាពមិនប្រក្រតីក្នុងការដឹកនាំរបស់លោក ឃុន ប៊ុនហូ ដាក់ជម្រាបជូនដល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” សូមបន្តដកស្រង់នូវរបាយការណ៍ នៃអំពើពុករលួយ បក្ខពួកនិយម បន្តទៀតដូចខាងក្រោម ៖
រាល់ការចុះស្រាវជ្រាវធ្វើសំណុំរឿងកន្លងមកនិងរាល់ការស្រាវជ្រាវធ្វើសំណុំរឿងផ្សេងៗដែលលោកមេបញ្ជាការប្រគល់ឲ្យធ្វើ បើមន្ត្រីនគរបាលយុត្តិធម៌ស្រាវជ្រាវឃើញ មកសរសេរតាមដំណើររឿងនៃអង្គហេតុ ដែលបានកើតឡើង យកទៅឆ្លងគាត់តាមឋានានុក្រម គាត់តែងតែសរសេរបញ្ចូលបន្ថែមខុសពីការពិត បើមន្ត្រីជំទាស់ មិនត្រូវនឹងគំនឹតគាត់ចង់បានទេ គាត់មិនចុះហត្ថលេខា ដើម្បី បញ្ជូនទៅមេបញ្ជាការ អ.ហខេត្តទេ ទុកចោល ហេតុនេះធ្វើឲ្យរបាយការណ៍ស្រាវជ្រាវមួយចំនួន ដែលថ្នាក់លើប្រគល់ឲ្យធ្វើត្រូវយឺតយ៉ាវ ឬត្រូវកកស្ទះមិនបានដល់ដៃលោកមេបញ្ជាការ ។
របៀបរបបធ្វើការដូចបានរៀបរាប់ខាងលើនេះ បើមន្ត្រីធ្វើការប្រៀបធៀប ជាមួយលោកមេបញ្ជាការរង ទទួលជំនាញដ៏ទៃទៀតខុសគ្នាទាំងស្រុង ។
ចំពោះវិធីសាស្ត្រក្នុងការស្រាវជ្រាវប្រមូលព័ត៌មានវិញ គឺលោក ឃុន ប៊ុនហូ ប្រើប្រាស់មុខសញ្ញាឲ្យស្រាវជ្រាវយកព័ត៌មានសំខាន់ៗ ១-ប្រើប្រាស់អ្នកសារព័ត៌មាន ប្រើ អ្នកសារព័ត៌មានឲ្យ ធ្វើជាដៃជើងនេះគឺដើម្បី៖
ក/ ប្រើប្រាស់អ្នកសារព័ត៌មាន ឲ្យធ្វើជាដៃជើង ក្នុងការស៊ើបយកព័ត៌មានពីបទល្មើសនានាក្នុងខេត្ត ដើម្បីចុះចាប់បង្ក្រាប បទល្មើសទាំងនោះ ពិសេសបទល្មើសធនធានធម្មជាតិជាគោលចំបង ដើម្បីឲ្យជួយចុះផ្សាយពីលទ្ធផលស្នាដៃណាល្អៗ ដែលពួកគាត់ធ្វើបាន ឲ្យថ្នាក់លើមើលឃើញ ពីសកម្មភាព និងលទ្ធផលដែលធ្វើបាន ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
គ/ បោះព័ត៌មានពីផ្ទៃក្នុងកងរាជអាវុធហត្ថដែលគាត់ក្ដាប់បាន ចំពោះបុគ្គលណាមួយក្នុងអង្គភាព ដែលមិនត្រូវជាមួយគាត់ ធ្វើការមិនស្របជាមួយគាត់ ឬកូនចៅណាមួយដែលមិនស្ដាប់តាមគាត់ ធ្វើអ្វីប៉ះពាល់ផលប្រយោជន៍ជាមួយគាត់ ទៅឲ្យអ្នកសាព័ត៌មានជាដៃជើង សរសេរផ្សាយវាយប្រហារលើបុគ្គលនោះ ។ បើនាយអាវុធហត្ថណាម្នាក់នៅក្នុងអង្គភាពដែល ធ្លាប់មានបញ្ហាជាមួយនឹងលោក ឃុន ប៊ុនហូ នេះ បើគាត់យកជាសត្រូវហើយ ចងគំនុំជានិច្ច មិនថាថ្នាក់ប៉ុណ្ណាទេ ឲ្យតែមានបញ្ហារឿងរ៉ាវអ្វីមួយនៅខាងក្រៅ ឬបញ្ហាណាមួយនៅក្នុងអង្គភាព ទោះតិចក្តី ធំក្ដី….គាត់បោះព័ត៌មានឲ្យដៃជើងរបស់គាត់ ជាអ្នកសារព័ត៌មានកាត់តរូបភាពបន្ថែម សរសេរ ផ្សព្វផ្សាយមួលបង្កាច់ តាមបណ្តាសារព័ត៌មាន និងឲ្យបងប្អូនបក្ខពួក share បង្ហោះតាម បណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើឲ្យមហាជនទូទៅ និងថ្នាក់ដឹកនាំ មានការភ័ន្តច្រឡំចំពោះបុគ្គលទាំងនោះជាបន្ត បន្ទាប់ ។ ក្នុងរបាយការណ៍សង្កត់ធ្ងន់បន្តថា, (ករណីនេះហាក់ដូចជា ហែកពោះវៀនឲ្យក្អែកចឹក) ។ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់កងរាជអាវុធហត្ថ និងមានការច្របូកច្របល់ក្នុងអង្គភាព ហើយធ្វើឲ្យមជ្ឈដ្ឋានទូទៅ និងថ្នាក់លើមានការភ័ន្តច្រឡំ ឲ្យដាក់ទោសទណ្ឌចំពោះអ្នកដែលប្រឆាំងនឹងគាត់ ។ « ជាក់ស្តែង ដូចជាករណីលោក មាស រៀម ជំនួយការ មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៅពេលកន្លងទៅថ្មីៗនេះ »។
ឃ/ឲ្យអ្នកសារព័ត៌មានតាមដានសកម្មភាព និងសតិអារម្មណ៍របស់អាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ដែលមានការថ្នាំងថ្នាក់ចំពោះសកម្មភាព របស់បក្ខពួកគាត់ដែល ចុះចាប់បង្ក្រាបបទល្មើស ជម្រិតទារប្រាក់ ក្នុងភូមិសាស្ត្រណាមួយនោះ ។ បើដឹងថាអាជ្ញាធរ ណាមួយមិនពេញចិត្ត និងសកម្មភាពរបស់ពួកគាត់ ឲ្យអ្នកសារព័ត៌មានទាំងនោះធ្វើការចុះផ្សាយវាយប្រហារតាមបណ្ដាសារព័ត៌មាន ទៅលើអាជ្ញាធរដែនដីនិងសមត្ថកិច្ចជំនាញ ករណីនេះបានធ្វើឲ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដីមានការមិនពេញចិត្តយ៉ាងខ្លាំង រហូតមានប្រតិកម្ម លោកអភិបាលខេត្ត ។
អ្នកសារព័ត៌មានជាដៃជើងគាត់ទាំងនោះមានដូចជា… (អង្គភាព”នគរដ្រេហ្គន”សូមរក្សាសិទ្ធមិនបញ្ចេញឈ្មោះទាំងស្រុងទេ ទោះជាមានមូលដ្ឋានជាក់លាក់តាមរបាយការណ៍នេះក៏ដោយ គ្រាន់តែបង្ហើបខ្លះថា,
១-អ្នកសារព័ត៌មាន និងលេង facebook (ធ្លាប់ជាប់ពន្ធនាគារ៣ឆ្នាំ ពីបទជំរិតទារប្រាក់
២-អ្នកសារព័ត៌មាន ជាប្អូនបង្កើត (ធ្លាប់ជាប់ពន្ធនាគារ៣ឆ្នាំ ជាមួយអ្នកសារព័ត៌មានទី១ខាងលើ ពីបទជម្រិតទារប្រាក់
៣-អ្នកសារព័ត៌មានផ្នែកទូរទស្សន៍ប្រចាំខេត្ត
៤ នឹងឲ្យអ្នកទាំងនេះ បោះបន្តទៅសារព័ត៌មាន សំខាន់ៗមួយចំនួនទៀតធ្វើការផ្សាយបន្ត ។
របាយការណ៍ដាក់ជម្រាបជូនដល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលម្អិតទៀតថា, ការទទួលព័ត៌មានពីមុខសញ្ញបទល្មើស គឺលោក ឃុន ប៊ុនហូ គាត់ប្រើប្រាស់បណ្តាញផ្ដល់ព័ត៌មាន មួយប្រភេទទៀត ពីប្រជាជនជាដៃគូដែលធ្លាប់ ពឹងគាត់ឲ្យជួយសម្រួលផ្លូវ និងជួញដូរឈើគ្រញូងជាមួយគ្នាកាលពេលគាត់នៅជា មេបញ្ជាការ មូលដ្ឋានកង រាជអាវុធហត្ថស្រុកស្ទោង ។ អ្នកទាំងនេះតាមដានផ្ដល់ព័ត៌មានបានច្បាស់ៗ ជូនមកលោក ឃុន ប៊ុនហូ ព្រោះអ្នក ខ្លះជាអ្នកកំពុងរកស៊ីដឹកឈើ បង់លុយឲ្យដដែលទេ ។ ពួកនេះបើអ្នករកស៊ីដឹកឈើដូចគ្នាមួយណាមិនចូលក្រុម ជាមួយក្រុមឈ្មួញឈើនេះ ឬមិនលក់ឈើឲ្យពួកគាត់ ហើយលក់ទៅឲ្យអ្នកផ្សេង បើដឹកឆ្លងកាត់ភូមិសាស្ត្រខេត្ត កំពង់ធំ ពួកឈ្មួញទាំងនេះ នឹងរាយការណ៍ទៅលោក ឃុន ប៊ុនហូ ដើម្បីរាយកម្លាំងចាំស្ទាក់ចាប់ ហើយយកចូល កន្លែងស្ងាត់ធ្វើការសម្រួលយកលុយមួយជំហាន បើសម្រួលមិនត្រូវចាប់ឃាត់ខ្លួនមនុស្សរាយការណ៍ សុំការ ណែនាំពីព្រះរាជអាជ្ញា និងរាយការណ៍មកមេបញ្ជាការ អូសចូលបន្ទាយ ដើម្បីចាត់ចែងបន្ត ។
បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក/ នៅតំបន់ខាងលើផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦២ និងតំបន់ព្រៃឡង់ តាមបណ្ដោយផ្លូវជាតិ ទាំងពីនេះ នៅតែមានជាបន្តបន្ទាប់ រថយន្តតូចធំលួចលាក់ដឹកឈើ តឆ្លងកាត់ និងឈើគ្រឿងផ្ទះចូលតាមដេប៉ូ និងចេញបន្តទៅខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង។
នៅក្នុងព្រៃឡង់ ព្រៃជំរកសត្វបឹងពែ ព្រៃអង់តែន និងព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ នៅតែ ល្មើសប្រើប្រាស់រណាយន្តលួចលាក់ កាត់រំលំ អាចៀក ស្ទើររាល់ថ្ងៃដឹកចេញឆ្លងខេត្ត និងចូលតាមបណ្តាខេត្តកំពង់ធំ ។
ខ/ នៅតំបន់វាលទំនាប ព្រៃរនាម និងបឹងទន្លេសាបមានបទល្មើសជាច្រើនប្រភេទ ទៅតាមរដូវកាល អ៊ួនយ៉ាំងកាវ អ៊ួនស៊ីប នៅកណ្តាលទន្លេសាប នៅរដូវវស្សា លបឡុក ណរ៉ាវ ក្រឡាញឹក រាប់ពាន់ម៉ែត្រ ខុសច្បាប់អនុញ្ញាត ត្រាក់ទ័រឈូសឆាយរុករានដីព្រៃលិចទឹក វាតធ្វើស្រែប្រាំង ជាច្រើនគ្រឿង មាន៤អ៊ិចស្កាវ័ទ័រ ជាច្រើនគ្រឿងកាយធ្វើជាអាងស្តុកទឹក លើកជាប្រព័ន្ធស្រែថ្មីៗ ក្នុងនៅតំបន់២ និងតំបន់៣។
សកម្មភាពចាប់ និងបង្ក្រាបបទល្មើសៈ ១-យន្តការបង្ក្រាបបទល្មើសរបស់លោក ឃុន ប៊ុនហូ
ក/ កំណត់មុខសញ្ញា អ្នករកស៊ីបទល្មើស ព្រៃឈើ បទល្មើសនេសាទ លោក ឃុន ប៊ុនហូ ណែនាំឲ្យបង់លុយជាខែ ជាជើង និងតាមរដូវ តាមរយៈ ដៃជើងរបស់គាត់ដែលបានដាក់ទៅ តាមបណ្តាគោលដៅទាំងនោះ។
ខ / អ្នកណាចង់ធ្វើ អី ឬរកស៊ីបទល្មើសណាមួយដូចជាៈ ឈូសឆាយដីព្រៃលិចទឹក បទល្មើសនេសាទ ក្នុងបឹងទន្លេសាប បង់ក្បាលឡានដឹកឈើ ឈូសឆាយដីព្រៃលើ និងដេប៉ូឈើក្នុងខេត្ត ជាដើម ត្រូវតែមកទំនាក់ ទំនង ជាមួយលោកលោក ឃុនប៊ុនហូ ជាមុន តាមរយៈ លោក ព្រហ្ម វាសនា (អនុប្រធានមន្ទីរ) លោក ថាន់ ប៊ុនថេង មេបញ្ជាការរង អហ ស្រុកស្ទោង(ប្អូនថ្លៃ) និងលោក ឃុន ភារៈ មេបញ្ជាការ អហ ស្រុកស្ទោង(ប្អូនបង្កើត) និងតាមរយៈអ្នកសារព័ត៌មាន ជាដៃជើង។
គ/ ក្នុងករណីមិនប្រាប់ ឬរត់ការជាមុននោះទេ មានព័ត៌មានផ្តល់ដល់គាត់ គាត់រៀបចំកម្លាំងមួយក្រុម ចុះធ្វើ សកម្មភាពដេញចាប់ .. ។ ពេលស្ទាក់ចាប់បានសម្រួលនៅតាមផ្លូវមួយជំហ៊ានសិន នៅពេលសម្រួលតាមផ្លូវមិន បានសម្រេចដូចបំណង ចាប់ផ្តើមរាយការណ៍ទៅព្រះរាជអាជ្ញា និងមេបញ្ជាការ អហ ខេត្ត អូសចូលក្នុងបន្ទាយសុំ ការអនុវត្តន៍ច្បាប់ចំពោះអ្នកប្រព្រឹត្តិបទល្មើស និងបញ្ជាឲ្យមន្ត្រីដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ក សាងសំណុំរឿង ឃាត់ខ្លួនជនសង្ស័យ ។ ពេលខ្លះបងប្អូនក្រុមគ្រួសារ រកលុយបានមកដោះស្រាយតាមការ ចង់បានរបស់គាត់ហើយ លោក ឃុនប៊ុនហូ បញ្ហាមកឲ្យធ្វើកំណត់ហេតុដោះលែងទៅវិញទាំងយប់ក៏មានទាំងថ្ងៃក៏ មាន បង្គាប់ឲ្យធ្វើតាមការណែនាំរបស់គាត់ ដោយសរសេរក្នុងកិច្ចសន្យាថាមិនបានបង្ខិតបង្ខំជំរឹតទាប្រាក់ ឬធ្វើ ទារុណកម្មអ្វីឡើយ ។ តែបើក្នុងករណី អ្នកដែលត្រូវឃាត់ខ្លួននោះមិនមានលទ្ធភាពរកលុយមកដោះស្រាយភ្លាម ទេ គាត់បញ្ជាមកមន្ត្រី ឲ្យធ្វើសំណុំរឿងសរសេរចងដាក់ឲ្យធ្ងន់ ហើយសុំគោលការដឹកនាំពីព្រះរាជអាជ្ញាដើម្បី បញ្ជូនទៅឲ្យជំនាញ ធ្វើសំណុំរឿងបន្ត តែមន្ត្រីមិនហ៊ានធ្វើខុសពីនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ទេ។ ពេលប្រគល់ទៅឲ្យជំនាញ គាត់ឲ្យដកហូតវត្ថុតាងមួយចំនួនធំល្អៗទុក ប្រគល់ឲ្យទៅជំនាញតិចតួច ។
ករណីខាងលើនេះបើរឿងនោះដោះស្រាយមិនចេញត្រូវបញ្ជូនទៅតុលាការ មន្ត្រីនគរបាលយុត្តិធម៌ ធ្វើ សំណុំរឿងនោះជាអ្នកទៅបំភ្លឺប្រឈមចំពោះមុខច្បាប់ ឯគាត់រួចខ្លួនគ្មានពាក់ព័ន្ធអ្វីសោះ ។
ឃ. ពេលចាប់ឡានដឹកបទល្មើសបានធ្វើស៊ីជាច្រើនដំណាក់កាលដូចជាៈ
– ទី១-សម្រួលលែងជនសង្ស័យនៃបទល្មើសឲ្យទៅផ្ទះសិន យកលុយម្តងម្នាក់ៗរាប់ពាន់ដុល្លារ។
-ទី២ -ដកយកឈើល្អៗចេញពីឡានចាប់ដែលចាប់ទៅលាក់ទុកមួយចំនួន ធ្វើកំណត់ហេតុប្រគល់ ឲ្យទៅជំនាញតិចតួច និងប្រាប់ជំនាញរដ្ឋបាលព្រៃឈើថាជនសង្ស័យ រត់គេចខ្លួនបាត់ហើយ ជាអញ្ញត្តជន។
-ទី៣ -សុំទៅព្រះរាជអាជ្ញារក្សាទុករថយន្តនៅអង្គភាពកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការស្រាវជ្រាវ បន្តទៀតសិន ដោយថារថយន្តនេះប្រើប្រាស់ឯកសារក្លែងក្លាយ ។ បើម្ចាស់រថយន្តមកសុំលោះយកទៅវិញ យកលុយបានម្ដងទៀត បើគ្មានអ្នកមកលោះយកទៅទេ គាត់យករថយន្តនេះឲ្យទៅបក្ខពួក បងប្អូនគាត់ជិះ។
– ទី៤ -ឈើដែលដកហូតលាក់ទុកនេះបើបានចំនួនសមរម្យល្មមលក់បានហើយ ហៅឈ្មួញយកឡានមកដឹកយកចេញបានលុយម្ដងទៀត ។
អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”សូមធ្វើការដកស្រង់តាមរបាយការណ៍ត្រឹមនេះសិន ចាំបន្តនៅពេលក្រោយៗទៀត ពីរបាយការណ៍ដាក់IV. សកម្មភាពចាប់ និងបង្ក្រាបបទល្មើសៈ ១យន្តការបង្ក្រាបបទល្មើសរបស់លោក ឃុន ប៊ុនហូ ក/ កំណត់មុខសញ្ញា អ្នករកស៊ីបទល្មើស ព្រៃឈើ បទល្មើសនេសាទ លោក ឃុនប៊ុនហូ ណែនាំឲ្យបង់
លុយជាខែ ជាជើង និងតាមរដូវ តាមរយៈ ដៃជើងរបស់គាត់ដែលបានដាក់ទៅ តាមបណ្តាគោលដៅទាំងនោះ។ អ្នកណាចង់ធ្វើ អី ឬរកស៊ីបទល្មើសណាមួយដូចជាៈ ឈូសឆាយដីព្រៃលិចទឹក បទល្មើសនេសាទ ក្នុងបឹងទន្លេសាប បង់ក្បាលឡានដឹកឈើ ឈូសឆាយដីព្រៃលើ និងដេប៉ូឈើក្នុងខេត្ត ជាដើម ត្រូវតែមកទំនាក់ ទំនង ជាមួយលោកលោក ឃុនប៊ុនហូ ជាមុន តាមរយៈ លោក ព្រហ្មវាសនា (អនុប្រធានមន្ទីរ) លោក ថាន់ប៊ុន ថេង មេបញ្ជាការរង អហ ស្រុកស្ទោង(ប្អូនថ្លៃ) និងលោកឃុនភារៈ មេបញ្ជាការ អហ ស្រុកស្ទោង(ប្អូនបង្កើត) និងតាមរយៈពួកអ្នកសារព័ត៌មាន ជាដៃជើង។
គ/ ក្នុងករណីមិនប្រាប់ ឬរត់ការជាមុននោះទេ មានព័ត៌មានដល់គាត់ គាត់រៀបចំកម្លាំងមួយក្រុម ចុះធ្វើ សកម្មភាពដេញចាប់ .. ។ ពេលស្ទាក់ចាប់បានសម្រួលនៅតាមផ្លូវមួយជំហ៊ានសិន នៅពេលសម្រួលតាមផ្លូវមិន បានសម្រេចដូចបំណង ចាប់ផ្តើមរាយការណ៍ទៅព្រះរាជអាជ្ញា និងមេបញ្ជាការ អហ ខេត្ត អូសចូលក្នុងបន្ទាយសុំ ការអនុវត្តន៍ច្បាប់ចំពោះអ្នកប្រព្រឹត្តិបទល្មើស និងបញ្ជាឲ្យយើងខ្ញុំដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ក សាងសំណុំរឿង ឃាត់ខ្លួន យាមជនសង្ស័យ ។ ពេលខ្លះបងប្អូនក្រុមគ្រួសារ រកលុយបានមកដោះស្រាយតាមការ ចង់បានរបស់គាត់ហើយ លោក ឃុនប៊ុនហូ បញ្ហាមកឲ្យធ្វើកំណត់ហេតុដោះលែងទៅវិញទាំងយប់ក៏មានទាំថ្ងៃក៏ មាន បង្គាប់ឲ្យធ្វើតាមការណែនាំរបស់គាត់ ដោយសរសេរក្នុងកិច្ចសន្យាថាមិនបានបង្ខិតបង្ខំជំរឹតទាប្រាក់ ឬធ្វើ ទារុណកម្មអ្វីឡើយ ។ តែបើក្នុងករណី អ្នកដែលត្រូវឃាត់ខ្លួននោះមិនមានលទ្ធភាពរកលុយមកដោះស្រាយភ្លាម ទេ កាត់បញ្ជាមកយើងខ្ញុំ ឲ្យធ្វើសំណុំរឿងសរសេរចងដាក់ឲ្យធ្ងន់ ហើយសុំគោលការដឹកនាំពីព្រះរាជអាជ្ញាដើម្បី បញ្ជូនទៅឲ្យជំនាញ ធ្វើសំណុំរឿងបន្ត ។ ពេលប្រគល់ទៅឲ្យជំនាញ គាត់ឲ្យដកហូតវត្ថុតាងមួយចំនួនធំល្អៗទុក ប្រគល់ឲ្យទៅជំនាញតិចតួច ។
ករណីខាងលើនេះបើរឿងនោះដោះស្រាយមិនចេញត្រូវបញ្ជូនទៅតុលាការ យើងខ្ញុំជាមន្ត្រីនគរបាលយុត្តិធម៌ ធ្វើ សំណុំរឿងនោះជាអ្នកទៅបំភ្លឺប្រឈមចំពោះមុខច្បាប់ ឯគាត់រួចខ្លួនគ្មានពាក់ព័ន្ធអ្វីសោះ ។
ឃ. ពេលចាប់ឡានដឹកបទល្មើសបានធ្វើស៊ីជាច្រើនដំណាក់កាលដូចជាៈ – ទី១សម្រួលលែងជនសង្ស័យនៃបទល្មើសឲ្យទៅផ្ទះសិន យកលុយម្តងម្នាក់ៗរាប់ពាន់ដុល្លា ។
-ទី២ ដកយកឈើល្អៗចេញពីឡានចាប់ដែលចាប់ទៅលាក់ទុកមួយចំនួន ធ្វើកំណត់ហេតុប្រគល់ ឲ្យទៅជំនាញតិចតួច និងប្រាប់ជំនាញរដ្ឋបាលព្រៃឈើថាជនសង្ស័យ រត់គេចខ្លួនបាត់ហើយ ជាអញ្ញត្តជន។ -ទី៣ សុំទៅព្រះរាជអាជ្ញារក្សាទុករថយន្តនៅអង្គភាពកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការស្រាវជ្រាវ
បន្តទៀតសិន ដោយថារថយន្តនេះប្រើប្រាស់ឯកសារក្លែងក្លាយ ។ បើម្ចាស់រថយន្តមកសុំលោះយកទៅវិញយក លុយបានម្ដងទៀត បើគ្មានអ្នកមកលោះយកទៅទេ គាត់យករថយន្តនេះឲ្យទៅបក្ខពួក បងប្អូនគាត់ជិះ។
– ទី៤ ឈើដែលដកហូតលាក់ទុកនេះបើបានចំនួនសមរម្យល្មមលក់បានហើយ ហៅឈ្មួញយកឡានមកដឹកយកចេញបានលុយម្ដងទៀត ។
អង្គភាព”នគរដ្រេហ្គន”សូមដកស្រង់ពីរបាយការណ៍ត្រឹមនេះ នឹងបន្តបន្ថែមទៀតនៅពេលក្រោយពីរបាយការណ៍នេះទាំងស្រុង។
ពាក់ព័ន្ធលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រព្រឹត្តអំពើអយុត្តិធម៌ក្នុងសង្គម ឃាត់ខ្លួនប្រជាពលរដ្ឋជម្រិតទារប្រាក់ ឃាត់ខ្លួនមនុស្សមិនស្របតាមនីតិវិធីជាមន្ត្រីនគរបាលយុត្តិធម៍ ឈានដល់កូនចៅបង្ខំចិត្តធ្វើរបាយការណ៍ រាល់ភាពមិនប្រក្រតីក្នុងការដឹកនាំរបស់លោក ឃុន ប៊ុនហូ ដាក់ជម្រាបជូនដល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” គឺលោកមេបញ្ជាការរងរូបនេះ បានត្រឹមឆ្លើយថាមិនដឹង គេធ្វើបាបគាត់ ហើយមិនធ្វើការបកស្រាយ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា, របាយការណ៍នេះមិនទាន់បានទទួលទេ ប៉ុន្តែដឹងថាដាក់ចូលខុទ្ទកាល័យរួចហើយ។
ជុំវិញបញ្ហានេះ អាចនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាចជម្រុញឱ្យមានការបើកធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមនីតិវិធី ខណ: លោកមិនចូលចិត្តទាល់តែសោះចំពោះមន្ត្រីណាមួយដែលបានអនុវត្តផ្ទុយ អំពី តួនាទីភារកិច្ច៕
ដោយ៖ សុខ ខេមរា