ខេត្តព្រៃវែង៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ហ៊ុន សារ៉េត ប្រជាពលរដ្ឋរស់នៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តព្រៃវង ចេញសាររំលែកមរណទុក្ខ
ជូនចំពោះ គួសារសព លោក ហ៊ុន សារ៉ត ប្រជាពលរដ្ឋ ភូមិព្រៃជាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំពិតជាមានក្ដីរន្ធត់ក្តុកក្តួលរំជួលចិត្តដ៏ក្រៀមក្រំជា ទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាព លោក ហ៊ុន សារ៉ត នៅវេលាម៉ោង ១៦និង២០នាទី ថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយជំងឺកូវីដ-១៩។
មុនពេលទទួលមរណភាព នៅវេលាម៉ោង៨:០០នាទី ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺឈ្មោះ ហ៊ុន សារ៉ត បានមកពិនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកស្វាយអន្ទរ ដោយមានអាការៈហត់ដង្ហក់ខ្លាំង ក្អក និងវង្វេង ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស(Rapid ‘Test)រកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។ ដោយអ្នកជំងឺមាន សភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៏បានបញ្ជូនអ្នកជំងឺមកព្យាបាលបន្ត នៅមន្ទីរពេទ្យខេត្តព្រៃវែង។ ដោយស្ថានភាព អ្នកជំងឺមិនបានធូរស្រាល ទោះបីក្រុមគ្រូពេទ្យព្យាយាមប្រើម៉ាស៊ីនជំនួយដង្ហើមក៏ដោយ កម្រិតSaO របស់អ្នកជំងឺ ថយចុះជាលំដាប់ អ្នកជំងឺក៏បានទទួលមរណភាពនៅវេលាម៉ោង១៦:២០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដោយ វិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតទាំងសងខាង ដោយសារជំងឺកូវីដ-១៩។
មរណភាពដ៏រន្ធត់ក្តុកក្តួលក្រៀមក្រំជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សង្វេគសោកស្តាយអាឡោះ អាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដែលមរណភាព លោក ហ៊ុន សារ៉ត ជាការបាត់បង់ស្វាមី ឳពុក កូន បងប្អូន ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ របស់ក្រុមគ្រួសារទាំងមូល ។
ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយ ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ហ៊ុន សារ៉េត សូមបានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាត ឡើយ។
សូម លោក លោកស្រី ក្រុមគ្រួសារនៃសព ទទួលនូវទឹកចិត្តមនោសញ្ចេតនាចូលរួមរំលែកទុក្ខដោយក្តី ក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ៖ សិលា