ភ្នំពេញ៖ ហាងកាហ្វេ Brown សាខាព្រះនរោត្តម ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ និងមិត្តភក្តិ បានចូលទៅកាន់ទីតាំងខាងលើនេះ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដដែលបានទៅ ហាងកាហ្វេ Brown សាខាព្រះនរោត្តម ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១២៖២០ នាទីដល់ម៉ោង ១២៖៣០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ និងមិត្តភក្តិ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា