ខ្សែការពារ Fikayo Tomori ត្រូវបានក្លិបAC Milanរបស់អុីតាលីសម្រេចទិញផ្តាច់ពីក្រុមតោខៀវChelseaរបស់អង់គ្លេសក្នុងតម្លៃខ្លួន២៤លានផោន។
កីឡាករអង់គ្លេសវ័យ២២ឆ្នាំនេះបានលេងឲ្យAC Milanកាលពីរដូវកាលមុនក្នុងនាមកីឡាករខ្ចីជើង តែពេលនេះគាត់បានចុះហត្ថលេខាលេងឲ្យក្រុមរបស់អុីតាលីរយៈពេល៤ឆ្នាំតែម្តង។
Fikayo Tomori បានបង្ហាញខ្លួន២២ប្រកួតឲ្យក្រុមAC Milanកាលពីរដូវកាលមុន និងរកបានមួយគ្រាប់ផងដែរ។
គាត់គឺជាកីឡាករដែលចេញពីថ្នាលបណ្តុះបណ្តាលរបស់ក្លិបតោខៀវChelseaតែម្តង ប៉ុន្តែគាត់មិនបានជាប់ជម្រើស១១នាក់ដំបូងរបស់លោក Frank Lampard អតីតអ្នកចាត់ការក្រុមតោខៀវ៕
ដោយ ៖ ភារៈ