នៅវេលាម៉ោង៧ព្រឹកថ្ងៃទី ១៨ ខែមិថុនា ពលរដ្ឋអុីរ៉ង់រាប់លាននាក់ បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី លើកទី១៣របស់ខ្លួន ។ ប្រធានាធិបតីថ្មីរបស់អុីរ៉ង់ នឹងត្រូវប្រឈមបញ្ហាជាច្រើន ក្នុងនោះមានសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកូវីដ-១៩ និងការដាក់ទណ្ឌកម្មរបស់អាមេរិក។
ការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់ កើតឡើងក្នុងពេលប្រទេសនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងការប្រឈមមុខតានតឹងជាមួយអាមេរិក។ សេដ្ឋកិច្ចអុីរ៉ង់ធ្លាក់ចុះ ដល់ទៅ៦,៨% ក្នុងឆ្នាំ២០១៨ និង២០១៩ និងថ្លាក់ចុះ៦%នៅក្នុងឆ្នាំ២០២០ ។ ចំណែកពលរដ្ឋអុីរ៉ង់មានប្រមាណ១១,២% ហើយទិន្នផលប្រេងឆៅរបស់អុីរ៉ង់ ក៏ធ្លាក់ចុះខ្លាំងណាស់ដែរ ចាប់តាំងពី៣,៩លានប៉ារ៉ែលក្នុងមួយថ្ងៃ នៅសល់តែ ២,៣ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ។
ក្នុងពេលដែលប្រទេសជាតិកំពុងធ្លាក់ក្នុងវិបត្តិ ការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់ឆ្នាំ២០២១ គឺជាក្តីសង្ឃឹមថ្មីជួយដល់សេដ្ឋកិច្ចអុីរ៉ង់ល្អប្រសើរឡើងវិញ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី១៣ របស់អុីរ៉ង់ គឺជាការប្រកួតប្រជែងរវាងបេក្ខភាព៤រូប ក្នុងនោះមានមួយរូបមានទស្សនៈនយោបាយផ្សះផ្សា គឺជាអតីតប្រធានធនាគារជាតិអុីរ៉ង់លោក Abdolnasser Hemmati។
ទីតាំងបោះឆ្នោត ជាង ៧២ពាន់កន្លែង នៅទូទាំងប្រទេសសម្រាប់ពលរដ្ឋ៥៩,៣១ លាននាក់ទៅបោះឆ្នោត ។ នៅក្នុងការបោះឆ្នោតនោះដែរ មានអ្នកសារព័ត៌មានបរទេសប្រមាណ ៥០០នាក់ ចូលរួម៕ដោយ៖ ធីរីណា
រូបភាព៖ IRNA/TTXVN