ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងលក់ទំនិញ ហុងកុង សាខា សាលាបាក់ទូក ដែលមានទីតាងស្ថិតនៅផ្លូវលេខ១៥២ សង្កាត់វាលវង់ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩ បានចូលទិញសម្ភារនៅទីតាំងខាងលើនេះ ! ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដដែលបានទៅ ហាងលក់ទំនិញ ហុងកុង សាខា សាលាបាក់ទូក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៦៖៥០នាទី ដល់ម៉ោង ១៧៖៣០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានចូលទិញសម្ភារៈនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា