ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង មានក្តីរន្ធត់ និងសោកស្តាយក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩ដោយទី១- មានឈ្មោះ ធន់ សាខន រស់នៅក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ដែលបានទទួលមរណភាពនៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១ វេលាម៉ោង ១២ និង ៣០ នាទីដោយសារជំងឺរ៉ាំរ៉ៃនិងលើសសំពាធឈាម ទឹកនោមផ្អែមនិងវិជ្ជមានកូវីដ-១៩ក្នុងព្រះជន្មាយុ ៥៩ ឆ្នាំ។
ទី២- មានឈ្មោះ អ៊ុក សុគារ រស់នៅក្នុងភូមិសំរោងឃុំមុខដាស្រុករមាសហែកដែលបានទទួលមរណភាពនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ដោយសារជំងឺកូវីដ-១៩ក្នុងព្រះជន្មាយុ ៣៥ ឆ្នាំ។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថាសូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត ៣កុំ និង ៣ការពារ ៕
ដោយ៖ យឹមសុថាន