ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សម្រេច ៖
ប្រការ១…ត្រូវបានកំណត់ភូមិសាស្ត្រភូមិអន្លង់ពីរ (ផ្នែកខាងជើងផ្លូវជាតិលេខ៦) ឃុំត្រពាំងធំ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ជា “តំបន់លឿង” រយៈពេល ២(ពីរ)សប្តាហ៍ គិតចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់លឿង” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ នៃសេចក្តីសម្រេចនេះ។
ប្រការ២..ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ សម្រាប់ភូមិសាស្ត្រដែលត្រូវបានកំណត់ជា “តំបន់លឿង ការធ្វើដំណើរ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងសកម្មភាពនៃការជួបជុំ ឬប្រមូលផ្តុំមនុស្ស ត្រូវ បានអនុញ្ញាត ហាមឃាត់ ឬរិតត្បិត ដូចខាងក្រោម៖
១-ការធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង “តំបន់លឿង” ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។
២-សកម្មភាពការងារ មុខរបរ និងអាជីវកម្មនៅក្នុង “តំបន់លឿង” ត្រូវបានអនុញ្ញាតឱ្យបើក ដំណើរការជាធម្មតា លើកលែងតែសាលារៀន រួមទាំងសាលារដ្ឋ និងឯកជន ហាងលក់និងសេពគ្រឿង ស្រវឹងគ្រប់ប្រភេទ។ រដ្ឋបាលខេត្តសៀមរាប នឹងពិនិត្យសម្រេចហាមឃាត់សកម្មភាពការងារ មុខរបរ និង អាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបើកដំណើរការនៅក្នុង “តំបន់លឿង” ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងការ រក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការរាស់កម្ដៅ និង ការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត។
សូមអាននូវអាជ្ញាធរខេត្តសៀមរាប សម្រេចកំណត់ជាតំបន់លឿង ក្នុងភូមិសាស្ត្រ ភូមិអន្លង់ពីរ (ផ្នែកខាងជើងផ្លូវជាតិលេខ៦ ) ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោមទាំងស្រុង៕
ដោយ ៖ សិលា