ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចការតែងតាំងអ្នកនាំពាក្យនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេច ប្រការ១..តែងតាំងអ្នកនាំពាក្យនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានសមាសភាព ដូចខាងក្រោម៖
១-លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអ្នកនាំពាក្យទទួលបន្ទុក
២-លោក គឹម សន្តិភាព ព័ត៌មានពាក់ព័ន្ធនឹងវិស័យសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអ្នកនាំពាក្យទទួលបន្ទុក ព័ត៌មានផ្សេងទៀត – ជាអាទិ៍ ព័ត៌មានពាក់ព័ន្ធនឹងការអនុវត្ត វិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងព័ត៌មានទាក់ទងនឹងលទ្ធផលការងាររបស់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ប្រការ២ …បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះត្រូវទុកជានិរាករណ៍។ប្រការ៣…គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអនុគណៈកម្មការនានាចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ព្រមទាំងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕
ដោយ៖ សិលា