ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា​ អគារមិត្តភាពកម្ពុជាមិត្តភាពកម្ពុជា-វៀតណាមនេះមានទំហំទទឹងប្រវែង ១៨ម៉ែត្រ បណ្តោយប្រវែង ៦៣ម៉ែត្រ កម្ពស់ ២ជាន់ ចំណាយថវិកាសរុបក្នុងការសាងសង់ចំនួន ១,០២៨,៥១០ ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្ថម្ភក្នុងការសាងសង់នេះចំនួន ១,១២៧,១១៤ ដុល្លារ នឹងធ្វើពិធីបុកគ្រឹះបើកការដ្ឋានសាងសង់នាថ្ងៃស្អែកនេះក្រោមអធិតបីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ។

គួរបញ្ជាក់ថា​ នៅថ្ងៃស្អែកនេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារួមមានសាលាសំណាក់ វេទិកា តារាងបាល់ទាត់ ស្រះទឹក បន្ទប់អនាម័យ ការដាំកូនឈើ ។ល៕

ដោយ ​៖ សហការី​

 


ចែករំលែក៖