ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកឡង់គ្រីស័រ​ បិទLogo Police បុកជាមួយរថយន្តហាយឡេនឌ័រ​ រងការខូចខាត​យ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តហាយឡេនឌ័របុកជាមួយរថយន្តស៊េរីទំនេីបឡង់គ្រីស័រ​ ដែលបិទLogo Police​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង​ និងបានរំខានដល់ដំណេកប្រជាពលរដ្ឋកាលពីវេលាម៉ោង១២​ និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣​ កែងនិឹងផ្លូវលេខ៤៦៨​ ក្នុងសង្កាត់ទួលទំពូង១​ ខណ្ឌចំការមន​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ រថយន្តម៉ាក​ ឡង់គ្រីស័រ​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ តែបិទLogo Police បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៦៣​ ក្នុងទិសដៅពីត្បូងទៅជេីង​ក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុក៏ត្រូវបានរថយន្តហាយឡេនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខ​ តាកែវ​ 2A-1988 ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន​ជ្រុលទៅបុករថយន្តឡង់គ្រីស័រចំបញ្ឆិតទ្វារខាងឆ្វេងអូសទៅបុកកង់ក្រោយថែមទៀត​ ធ្វេីឲ្យរថយន្តឡង់គ្រីស័រវិលជិតមួយជុំ​រងការខូចខាតយ៉ាងដំណំ​ ចំណែកឯរថយន្តហាយឡេនឌ័រវិញបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងខូចខាតយ៉ាងដំណំដូចគ្នា​ ។ 

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយសម្របសម្រួលឱ្យភាគីទាំងសងខាងដោះស្រាយគ្នានៅនឹងកន្លែងដែរ​ តែពួកគេនិយាយមិនត្រូវរ៉ូវគ្នា​ ទេីបសមត្ថកិច្ចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖