ខេត្តកំពង់ចាម ៖ បន្ទាប់ពីទទួលការងារពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និង មានការសម្របសម្រួលពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តកំពង់ចាមបានបេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់យកមកដាក់ទោសទណ្ឌតាមច្បាប់ ។
ជនសង្ស័យទាំង៦នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ ឈិន ឆ័ង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ដ រស់នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
២-ឈ្មោះ គ្រី ចាន់នី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជយោ ឃុំជយោស្រុកចំការលើ ខេត្តកំពង់ចាម ។
៣-ឈ្មោះ យ៉ា លីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ កសិករ រស់នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
៤-ឈ្មោះ ថេង សៀកវេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
៥.ឈ្មោះ ហេន ខ្ចា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៦-ឈ្មោះ ហុង វីឡា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ចំពោះវត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០ កញ្ចប់ និងទូរស័ព្ទដៃចំនួន៦គ្រឿង ។
កម្លាំងសមត្ថកិច្ចដែលចូលរួមបង្ក្រាបរួមមាន ៖ ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ។
ការបង្ក្រាបធ្វេីឡេីងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទី នៅចំណុចក្នុងសាលារៀន ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម (ដោយប្រេីវិធានញុះញង់) ។
ជនសង្ស័យ និងងវត្ថុតាងខាងលើ ត្រូវបានជំនាញខេត្តនាំយកទៅចាត់ការបន្ដតាមនីតិវិធី ៕
ដោយ ៖ វណ្ណៈ