ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, តូប G182 នៃ ផ្សារទំនើប ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ មានអ្នកជំងឺកូវីដ-១៩ តែងតែទៅជួយរៀបចំអីវ៉ាន់ប្រពន្ធនៅម៉ោង ៦ ល្ងាច នៅទីតាំងខាងលើនេះ ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយម្ចាស់
តូប G182 នៃ ផ្សារទំនើប ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ តែងតែទៅជួយរៀបចំអីវ៉ាន់ប្រពន្ធនៅម៉ោង ៦ ល្ងាច នៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា