ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការ ធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៦នាក់ ក្នុងនោះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន ០៣នាក់ និងពលករមកពីប្រទេសថៃចំនួន ១៣នាក់ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្ត រកមេរោគកូវីដ-១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុម គ្រូពេទ្យ អ្នកជំងឺកូវីដ-១៩ ចំនួន ០១នាក់ ភេទប្រុស បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៦៥១នាក់ សី ៣៨៤នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៣០៤នាក់ ស្រី ១៧៥នាក់ និងស្លាប់ ចំនួន ០៤នាក់ ស្រី ០៣នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ៣៤៣នាក់ ស្រី ១០៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច