ភ្នំពេញ៖ ធនាគារ អេសុីលីដា សាខាពោធន៍ចិនតុង នៅផ្លូវសហព័ន្ធរុស្សុី សង្កាត់អូរបែកក្អម មានអ្នកជំងឺកូវីដ-១៩ បានចូលទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់មនុស្សជាច្រើនអ្នកផងដែរ ! ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ អេសុីលីដា សាខាពោធន៍ចិនតុង នៅផ្លូវសហព័ន្ធរុស្សុីសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៤៥នាទី ដល់ ១១៖២៥នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់មនុស្សជាច្រើនអ្នកផងដែរ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា