ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យទទួលបានការគាំទ្រពីមូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានបរិច្ចាគស្បៀងអាហារកាលពីចុងសប្ដាហ៍ដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារនៅខេត្តបន្ទាយមានជ័យ។​

ពលរដ្ឋក្នុងស្រុក​មង្គលបូរី លោកស្រី អន ម៉ាច បានឲ្យដឹងថា៖ «យើងត្រេកអរណាស់ ដែលទទួលបានអំណោយពីក្រុមហ៊ុន Smart ប្រជាពលរដ្ឋអត់ ហើយវាយ៉ាប់ណាស់អំឡុងពេលកូវីដ-១៩។ ខ្ញុំមានកូនអាយុ១១ ឆ្នាំម្នាក់ពិការនៅផ្ទះ អត់ដែលបានទៅណាទេ ប្ដីរកស៊ីម្នាក់ឯងដើម្បីចិញ្ចឹមគ្រួសារ។»

ការបរិច្ចាគស្បៀងអាហារនេះអាចធើ្វទៅបានតាមរយៈ«មូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata» ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ដោយក្រុមហ៊ុន​ Smart បានប្រមូលនិងចូលរួមបរិច្ចាគថវិកាបង្រ្គប់ទឹកប្រាក់​ពីអតិថិជនរបស់ខ្លួនរហូតដល់ចុងខែឧសភា។

ការបរិច្ចាគស្បៀងអាហារនេះរួមមានអាហារផ្ទត់ផ្ទង់សំខាន់ៗដូចជា អង្ករ មី ទឹកស៊ីអុីវ និងត្រីខកំប៉ុង។  

ដោយបច្ចុប្បន្នរស់នៅជាមួយចៅៗពីរនាក់ លោកស្រី ប៉ាល់​ ថន បានឲ្យដឹងថា ៖«ខ្ញុំសប្បាយចិត្តដែលទទួលបានអំណោយថ្ងៃនេះ​ ហើយនិឹងយកទៅហូបជាមួយចៅ។»

នៅពិធីប្រគល់ស្បៀងអាហារនេះ ក្រោមអធិបតីមន្រ្តីរាជការខេត្ត និងអ្នកតំណាងក្រុមហ៊ុន Smart Axiata ត្រូវបានធ្វើឡើងនៅស្រុកសិរីសោភ័ណ ដែលក្រុមគ្រួសារចំនួន ១០០​ គ្រូសារទទួលបានស្បៀងអាហារនេះ និងនៅស្រុក​មង្គលបូរី មានគ្រួសារចំនួន ២០០ គ្រួសារផ្សេងទៀតទទួលបានស្បៀងអាហារ។

លោកឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «​យើងធ្វើការដោះស្រាយបញ្ហាកូវីដ-១៩ជាប្រចាំ មិនមានគ្រួសារណាមួយគ្មានអាហារទទួលទាននោះឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៀត យើងបានប្រើប្រាស់វិធានការអប់រំទូលំទូលាយដល់ពលរដ្ឋទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យថ្វីត្បិតយើងខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ បើគ្មានការចូលរួមពីវិស័យឯកជនការជោគជ័យរបស់យើងក៏មិនរលូនល្អដែរវិស័យឯកជនក្នុងខេត្តបន្ទាយមានជ័យបានសហការគ្នាល្អណាស់ ទាក់ទងនិងការផ្ដល់ព័ត៌មាន ការចុះយកសំណាក និងព្យាបាល ក៏ដូចជាកន្លែងស្នាក់នៅ។ នេះក៍មិនមែនជាលើកដំបូងដែរ ដែលក្រុមហ៊ុន Smart បានចូលរួមជួយខេត្តបន្ទាយមានជ័យ។ នៅខែតុលា ឆ្នាំមុន ខណៈដែលខេត្តយើងបានប្រឈមជាមួយនឹងទឹកជំនន់ ក៍ក្រុមហ៊ុនបានផ្ដល់ជាជំនួយដល់ប្រជាជនយើងរាប់ពាន់គ្រួសារដែរ។»

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពួកយើងពិតជាស្ញប់ស្ញែងណាស់ដែលឃើញប្រជាពលរដ្ឋកម្ពុជាមានទឹកចិត្តសប្បុរសក្នុងគ្រាដ៏ចាំបាច់មួយ ហើយអតិថិជនរបស់យើងបាន     ចូលរួមម្តងទៀតក្នុងវិបត្តិនេះតាមរយៈការបរិច្ចាគទៅក្នុងមូលនិធិ ដែលយើងបានបង្គ្រប់ទឹកប្រាក់ ដើម្បីផ្ដល់ស្បៀងអាហារចាំបាច់ទាំងអស់នេះ។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «អំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ នេះ​ យើងបានព្យាយាមគ្រប់មធ្យោបាយទាំងអស់ ដែលយើងអាចធ្វើទៅបានដើម្បីគាំទ្រប្រជាពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាកនេះ។ ពីមូលនិធិទឹកប្រាក់ 1 លានដុល្លា ដើម្បីប្រឆាំងកូវីដ-១៩ ដែលជួយគាំទ្រគំនិតផ្ដួចផ្ដើម ដើម្បីជំនះផលប៉ះពាល់អាក្រក់បំផុតនៃការរាតត្បាតជា សាកលនៃជំងឺកូវីដ-១៩ ក៏ដូចជាការរៀបចំមណ្ឌលចាក់វាក់សាំងនិងការផ្ដល់ជូនជាមួយការហៅទូរស័ព្ទ និងទិន្ន័យអុីនធឺណិតឥតគិតថ្លៃ ដល់អ្នករស់នៅតំបន់ក្រហម ក្រុមហ៊ុន​ Smart មានគោលបំណងជួយគាំទ្រជាសកម្មដល់អតិថិជនរបស់ខ្លួន ដែលកំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់យើង ដើម្បីសិក្សា ធ្វើការ និងរក្សាទំនាក់ទំនង»៕​

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា SmartSmart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖