ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះថ្មី ដោយប្រធាននាយកដ្ឋានចាស់ត្រូវចូលនិវត្តន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ ។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ជា សណ្ដាប់ ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ ទើបពិធីប្រកាសចូលកាន់មុខតំណែងរៀបចំបាននៅពេលនេះ ៕
ដោយ ៖ សិលា