ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ផ្សារទំនេីប ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារស្ទឹងមានជ័យថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ មានអ្នកជំងឺកូវីដ-១៩ ចំនួន២ នាក់បានទៅទិញសម្ភារមួយចំនួននៅទីតាំងខាងលើនេះ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ
ផ្សារទំនេីប ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារស្ទឹងមានជ័យថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៥០នាទី ដល់ ១១៖១៥នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ ចំនួន២ នាក់បានទៅទិញសម្ភារមួយចំនួននៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ៖ សិលា