តាមសារព័ត៌មាន Guardian បានផ្សាយថា បុគ្គលិក គ្រប់គ្រងមន្ទីរឃុំឃាំង Wellington រដ្ឋ New South Wales ចំនួន២០០នាក់ និងអ្នកទោស៤២០នាក់ ទៅកាន់មន្ទីរឃុំឃាំងផ្សេងបណ្តោះអាសន្នរយៈពេល១០ថ្ងៃ ដោយសារតែ សត្វកណ្តុរវាយប្រហារ ។
លោក Peter Severin បុគ្គលិកជួសជុល មន្ទីរឃុំឃាំង បានឲ្យដឹងថា នឹងកាត់បន្ថយ សកម្មភាពនៅក្នុងមន្ទីរឃុំឃាំង ដូចជាការទៅសួរសុខទុក រហូតដល់ មានការប្រកាសជាថ្មី ក្នុងពេលក្រុមជំនាញបានរៀបចំរួចរាល់ ។
លោក Peter Severin បានឲ្យដឹងថា «សុខភាព សុវត្ថិភាព គឺជាអាទិភាពដំបូង ទាំងអ្នកទោសផងដែរ ។ ដូច្នេះយើងចាំបាច់ត្រូវតែធ្វើសកម្មភាពភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមមុខនៅមន្ទីរឃុំឃាំង ការបំផ្លាញ លុកលុយប៉ះពាល់យ៉ាងខ្លាំង ដល់បុគ្គលិកនិងអ្នកទោស។ មន្ទីរឃុំឃាំងខាងលើនឹងបោសសម្អាត ជួសជុលឡើងវិញរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។
អ្នកទោសនិងបុគ្គលិកភាគច្រើនបានជម្លៀសចេញ ដោយរក្សាទុកមួយចំនួនដើម្បីជួយដល់សកម្មភាព បោសសម្អាតជួសជុល៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច