ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! តារាសម្ដែង​លោក​ អេ​ដ​វីន​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ ក្រោយ​ប្រព្រឹត្ត​អំពើហិង្សាលើគូស្នេហ៍

ចែករំលែក៖

ភ្នំពេញ៖​ ទីបំផុត​! តារាសម្ដែង​លោក​ អេ​ដវីន​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២១​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ប្រព្រឹត្ត​អំពើហិង្សាលើគូស្នេហ៍​។ 

ជាក់ស្ដែង​ ខណៈដែល​​លោក​ អេ​ដវីន​ ទៅដល់មុខ​តុលាការ​ កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី២២​ ខែមិថុនា​នេះ គេ​ឃើញ​ក្រុមយុវជន ៣ -៤ នាក់ ដែល​គាំទ្រ​តារា អេ​ដវីន បានមក​យក​អាវ រុំ​បិទបាំង​ជនសង្ស័យ ពេល​សមត្ថកិច្ច ដាក់​ខ្នោះ​បញ្ជូនមក​តុលាការ​។ ទោះបីយ៉ាងណា តុលាការ កំពុង​សាកសួរ​ជនដៃដល់ អេ​ដ​វីន ។​

​គួរបញ្ជាក់ថា​ ចំពោះ​ការចាប់ខ្លួន​ជនដៃដល់ដែលតារាសម្ដែង​លោក​ អេ​ដ​វីន​ បន្ទាប់ពី​មាន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ ដែល​គេ​ស្គាល់​ថា អា​ខោ​ន​របស់ សុទ្ធ ប​ញ្ច​កា គូស្នេហ៍​របស់ អេ​ដ​វីន បាន​បង្ហោះ​នូវ​រូបភាព​ហិង្សា​មួយ វាយតប់ មាន​របួសស្នាម សុសសាច់​។​

​ដោយឡែក​បេីយោងតាម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ នេះ អ្នកនាង សុទ្ធ បញ្ច​កា បាន​សរសេរ មាន​ខ្លឹមសារ​ទាំងស្រុង ដូច្នេះ​ថា ” ឈឺ អត់​ទេ អត់​ឈឺ​ទេ​ប៉ុណ្ណឹង តែ​អ្វីដែល​ឈឺ​បំផុត គឺ​ឈឺចិត្ត ឈឺបេះដូង ឈឺចាប់​ស្ទើរ​ស្លាប់ មនុស្ស​ដែល​ខ្ញុំ ស្រឡាញ់​បំផុត លើស​ជីវិត អ្វី​ក៏​ហ៊ាន​លះបង់ ដើម្បី​នៅ​ជិតគ្នា បែរជា​ហ៊ាន​លើកដៃ វាយ​ខ្ញុំ​ដូច​សត្វ​ធាតុ ។ ប៉ុន្មាន​ថ្ងៃ កើតហេតុ​ភ្លាម ខ្ញុំ​ពិតជា​មិន​ចង់ យក​រូប​បែបនេះ យកមក​ផុស​ទេ ព្រោះ​ពេល​ចង់​សរសេរ​ហើយ សូម​សរសេរ ទៅមុខ​អត់​រួច​ទេ ព្រោះ​បេះដូង​ខ្ញុំ ឈឺ​ខ្លាំង ទឹកភ្នែក​ខ្ញុំហូរ​ខ្លាំង ទប់​មិន​ជាប់​ទេ ។ 

សាក​បិទ​ភ្នែក ស្រមៃ​មើល សាក​ស្រមៃ​មើល ពេលដែល​គេ​បិទទ្វារ មិន​ឲ្យ​អ្នកណា ចូលមក​ជួយ ហើយ​ដក​ខ្សែក្រវាត់ ទំហំ​ប៉ុន ៣ ម្រាមដៃ វាយ​ក្បាល​ខ្ញុំ ប្រហែល ១០ ដង វាយយក វាយយក មិន​ដក​ដៃ ។ ពេលនោះ ខ្ញុំ​ឈឺ​ពេក ក៏​យកដៃ​រង ហើយ​គេ​មិន​ឈប់​ទេ គេ​មក​វាយ​ខ្លួន​ខ្ញុំ​ថែម គ្រប់កន្លែង រហូត​ខ្ញុំរ​ត់ទៅ កន្លៀត ពួន​លើកដៃ​សំពះ​គេ «​បង​អើយ​ឈប់​វាយ​ទៅ អូន​ឈឺ​ណាស់ អូន​អត់​ខុស ជាមួយ​បង​ទេ ម៉េច​បង​មិន​ជឿ​អូន​» តែ​គេ​មិន​ឈប់​ដដែល គេ​វាយយក វាយយក​ទៀត រហូត​ខ្ញុំ​គាំង ចង់​ស្ទះ គេ​ក៏​ឈប់​មួយ​ភ្លែត ហើយ​គេ មក​បោចសក់​ខ្ញុំ ទម្លាក់​ពីលើ​ជណ្តើរ ហើយ​ក្បាល​ខ្ញុំ បោក​ទៅនឹង​ជញ្ជាំង មួយ​ទំហឹង​ខាងក្រោយ ហើយ​គេ​ចាប់​បោក​ខ្ញុំ ខ្ទប់​លើ​ឥដ្ឋ ហើយ​ខ្ញុំ នៅតែ​យំ​សំពះអង្វរ​គាត់ «​បង​អើយ ឈប់​ទៅ អូន​ឈឺ​ណាស់ តែ​គេ​មិន​ស្ដាប់ នៅតែ​ដដែល​» វាយ​រហូត ខ្ញុំ​ស្រងល់​។ 

ក្រោយមក គេ​ក៏​ចាប់​អូស​ខ្ញុំ ឡើង​ម៉ូតូ​ទៅផ្ទះ​ខ្ញុំ មួយទៀត ដែល​កូន​ខ្ញុំ​នៅ​ទីនោះ ។ សូម​និយាយ​ប៉ុណ្ណឹង ចាំ​អារម្មណ៍​ស្ងប់​បន្តិច ចាំ​ពន្យល់​សាច់រឿង ហេតុអ្វី​ទៅជា​អញ្ចឹង ហើយ​ពេលនេះ ខ្ញុំគ្រាំ​ក្នុង​ក្បាល​ខ្ញុំ យប់​ឡើង​ឈឺ​រហូត​យំ គេង​មិន​លក់ ២ ថ្ងៃ​ហើយ “៕

ដោយ៖សហការី​


ចែករំលែក៖