ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯកម្នាក់នឹងគ្រងឈុត”ផ្ការំដួល” ប្រណីតឡើងឆាកអន្តរជាតិពីអ្នកជំនាញច្នៃម៉ូត Evening Gown កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលជាថ្មីសម្រាប់ព្រឹត្តិការណ៍ប្រកួតកញ្ញាឯក ដែលនឹងមានបេក្ខភាពយ៉ាងតិចណាស់៤រូបនឹងចេញទៅប្រកួតលើឆាកអន្តរជាតិសម្រាប់ចុងឆ្នាំ២០២១នេះ។ អ្វីដែលគេចាប់អារម្មណ៍គឺឈុតប្រណីតថ្មីមួយបង្កប់ដោយអត្តសញ្ញាណផ្កាខ្មែរ គឺផ្ការំដួល និងត្រូវគ្រងដោយកញ្ញាឯកម្នាក់ក្នុងចំណោមកញ្ញាឯកទាំង៤ដើម្បីចូលរួមបង្ហាញវត្តមានលើឆាកអន្តរជាតិចុងឆ្នាំ ២០២១នេះ ហើយឈុតនេះត្រូវបានរចនាដោយអ្នកជំនាញលើការរចនា ឈុតរាត្រីសមោសសម្រាប់កញ្ញាឯក ឬ Evening Gown នោះ។ 

  ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់ហាងកាត់ដេ Zuperior  ដែលគេស្គាល់ថាហាងដែលធ្លាប់ផ្តល់ឈុតប្រណីតជាច្រើនទៅកាន់កញ្ញាឯកគ្រង់ក្នុងកម្មវិធីប្រកួតនោះ បានប្រកាសបញ្ចេញឈុតដ៏ទាក់ទាញមួយស្ថិតក្នុងរូបគំនូរដែលមានឈ្មោះឈុតផ្ការំដួល។ បើទោះបីជាមិនទាន់បានចេញរូបរាងជាផ្លូវការប៉ុន្តែឈុតនេះបាននិងកំពុងតែធ្វើឲ្យគេចាប់ភ្លឹកដែលមិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងបង្កប់ទៅដោយអត្ថន័យគឺផ្ការំដួលដែលជាផ្កាតំណាងប្រទេសកម្ពុជាផងដែរ។ លោក គង់ ជានិចបានទទួលស្គាល់ថា លោកពិតជាកំពុងតែធ្វើការរចនាឈុតEvening Gown ប្រណីតនេះសម្រាប់បេក្ខភាពកញ្ញាឯកម្នាក់ដើម្បីគ្រងទៅចូលរួមប្រកួតនៅក្រៅប្រទេសទោះជាយ៉ាងណាលោកស្នើមិនបញ្ជាក់អំពីអត្តសញ្ញាណកញ្ញាឯករូបណានៅឡើយ ព្រោះតែជាគោលការណ៍ប៉ុន្តែលោកនឹងបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខក្រោយការរចនាចប់សប់គ្រប់។ លោកថា រ៉ូបនេះនឹងត្រូវចំណាយពេលប្រមាណ ៣ខែ ដើម្បីដើម្បីរៀបចំឲ្យចប់សប់គ្រប់មុនពេលបេក្ខភាពចេញទៅប្រកួតនៅចុងឆ្នាំ២០២១នេះ។ លោកថា ជារ៉ូបថ្មីដែលលោកស្រលាញ់ពេញចិត្តខ្លាំងព្រោះតែបង្កប់ដោយអត្តសញ្ញាណពិសេសគឺផ្ការំដួងនៅត្រង់ផ្នែកចង្កះពណ៌ទឹកមាស់ ខណៈដែលរ៉ូបត្រូវប្រើប្រាស់សាច់ក្រណាត់លាយពណ៌បៃតង ឌិនចម្រុះដោយពណ៌មាស។ លោកថានេះគឺជាចំណែកដែលលោកអាចជួយលើកមុខមាត់វិស័យកញ្ញាឯកបន្ទាប់ពីលោកសម្រាកមួយរយៈពេលចុងក្រោយព្រោះតែមមាញឹកនឹងការកាត់ដេររចនាម៉ូតសម្រាប់ភ្ញៀវ និងតបទៅនឹងសំណួរដែលកន្លងទៅមានអ្នកគាំទ្រស្នើឲ្យលោកជួយបន្តការងារទាំងនេះដើម្បីចូលរួមលើកមុខមាត់កញ្ញាឯកកម្ពុជាលើឆាកអន្តរជាតិ។ 

  គួរបញ្ជាក់ដែរថា នៅមានបេក្ខនារី៤នាក់ទៀតនឹងចេញទៅបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិមានដូចជា៖

ទី១- កញ្ញា ភុំ សោភ័ណ្ឌ កញ្ញាឯកកម្ពុជា២០២០ ៖ នាងនឹងចាកចេញពីកម្ពុជាទៅចូលរួមប្រកួតកម្វម្មវិធីសម្រស់Miss World  2021 ។ កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅប្រទេសពើតូរីកូ ហើយវគ្គផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២១។

ទី២- កញ្ញា សួន ពិសី ដែលនាងនឹងក្លាយជាបេក្ខនារីតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកទេសចរណ៍អន្តរជាតិ២០២១។ កម្មវិធីប្រកួតលើកទី២៤ នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទអី១៥ខែធ្នូឆ្នាំ២០២១។

ទី៣- កញ្ញា សុខ ប៉ូលីន ហៅ សៃហ្វុន ៖ នាងគឺជាកញ្ញាឯកភេទ៣ ដែលនឹងត្រូវចូលរួមប្រកួតក្នុងកម្មវិធី Miss Queen International 2021 ដែលនឹងត្រូវរៀបចំឡើងនៅព្រះរាជាណាចក្រថៃ ខណៈដែលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅក្នុងអំឡុងខែតុលាឆ្នាំ២០២១ខាងមុខនេះដែលនាងគឺជាបេក្ខភាពកញ្ញាឯកភេទទី៣ដំបូងដែលត្រូវបានជ្រើសរើសដោយកម្មវិធីប្រកួតជាផ្លូវការចេញទៅប្រកួតលើឆាកអន្តរជាតិ។

ទី៤- អតីតកញ្ញាឯកចក្រវាឡកម្ពុជា២០១៧ កញ្ញា ប៊ី សុធារី ៖ នាងនឹងក្លាយជាបេក្ខនារីតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Cham International 2021  ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតសម្រស់មួយនេះនៅអំឡុងខែ តុលាឆ្នាំ២០២១៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖