ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញទ្វារចំហម្ចាស់ដេកលក់ចូលលួចទូរស័ព្ទបានហេីយ តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយកទូរស័ព្ទរបស់ស្ត្រីម្នាក់បានសម្រេចខណៈដែលនាងកំពុងដេកលង់លក់ក្នុងបន្ទប់ជួលដោយមិនបានបិទទ្វា​រ ហេីយជនសង្ស័យព្យាយាមគេចខ្លួនតែត្រូវជនរងគ្រោះស្រែកឆោឡោឡេីងផ្អើលដល់អ្នកជិតខាងដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២១​ នៅបន្ទប់ជួលលេខ១១​ ជាន់ទី៣​ ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

  ជនសង្ស័យឈ្មោះ អ៉ឹម​ ហេង​ ភេទប្រុសអាយុ៣០ឆ្នាំ មុខ​របរមិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួល​ក្នុងភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

  ចំណែកជនរងគ្រោះឈ្មោះអេង​ ស៉ីនន់​ ភេទស្រី អាយុ៣៦ឆ្នាំ​ ស្នាក់នៅបន្ទប់ជួលលេខ១១ជាន់ទី៣​ ក្នុងភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ ទូរស័ព្ទដែលជនសង្ស័យលួចនោះម៉ាកOppo។ 

  តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានសម្រាកនៅក្នុងបន្ទប់ដោយមិនបានចាក់គន្លឹះទ្វារទេ​ ហេីយទុកទូរស័ព្ទក្បែរខ្លួន​។ ខណៈដែលម្ចាស់ទូរស័ព្ទកំពុងដេកលង់លក់ស្រាប់តែគាត់ឮសំឡេងមនុស្សដេីរពេលនោះគាត់ខំបេីកភ្នែកមេីល​ក៏ឃេីញជនសង្ស័យម្នាក់ដើរចូលមកនិងធ្វេីសកម្មភាពលួចយកទូរស័ព្ទរបស់គាត់​ ហេីយដេីរចេញទៅ​ ភ្លាមនោះគាត់ក៏ងេីបហេីយស្រែឆោឡោឡេីងបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយដេញឃាត់ខ្លួនបានតែម្តង រួចប្រគល់ជូនសមត្ថកិច្ច។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖