ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែល រស់នៅក្នុងស្រុកពញាក្រែក ស្រុកមេមត់ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” នេះ យោងលទ្ធផលតេស្តរហ័ស (Rapid Test) បាន រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ១២នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះ ពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១២នាក់ខាងលើ សូមរួសរាន់ធ្វើចតាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់ នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨។រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ត ឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្តវិធានការ “៣ការពារ ៣កុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ៖ សិលា