ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប MIDTOWN ដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទំនិញមួយចំនួននៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប MIDTOWN ដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖២៥នាទី ដល់ម៉ោង ១៧៖៤០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទំនិញមួយចំនួននៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព ៕
ដោយ៖ សិលា