ភ្នំពេញ៖ មន្ទីពេទ្យ ប៊ីធន កម្ពុជា (Bethune Cambodia China First Hospital) ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទទួលសេវាពិនិត្យឈាម។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ មន្ទីពេទ្យ ប៊ីធន កម្ពុជា (Bethune Cambodia China First Hospital) ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៥០នាទី ដល់ម៉ោង ១៥៖៣០នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទទួលសេវាពិនិត្យឈាម ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕
ដោយ៖ សិលា